អាជ្ញាធររារាំង​សហគមន៍​ផ្លូវដែកដែលមានជម្លោះដីធ្លី​មិនឲ្យជួបនាយករដ្ឋមន្ត្រី

អាជ្ញាធររារាំ​ប្រជាសហគមន៍មានជម្លោះដីធ្លី​នៅតាម​បណ្តោយផ្លូវ​ដែក​ក្នុងការលើកបដា​(រូបថត៖ លី បេឡា)

ប្រជាសហគមន៍មានជម្លោះដីធ្លីនៅតាមបណ្តោយផ្លូវដែកក្នុងរាជធានីភ្នំពេញចោទ សមត្ថកិច្ចថា រារាំងពួកគាត់មិនឲ្យលើកបដា ជាសំណើរផ្សេងៗប្រាប់ទៅនាយករដ្ឋមន្ត្រីពីបញ្ហា ទុក្ខកង្វល់របស់ពួកគាត់ដែលកំពុងជួបប្រទះ។

គម្រោងនៃការតវ៉ារបស់ពលរដ្ឋនៅព្រឹកនេះ គឺធ្វើឡើងនៅពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើដំណើរតាមផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ ខេត្ត ព្រះសីហនុ។

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅតាមបណ្តោយផ្លូវដែកក្នុងសហគមអភិវឌ្ឍថ្មី លោក នាង ផានិត បានប្រាប់វីអូឌី ឲ្យដឹងថា ពលរដ្ឋជាច្រើននាក់ គ្រោងលើកបដា តវ៉ានៅពេលដែលនាយករដ្ឋមន្រ្តីជិះរថភ្លើងឆ្លងកាត់ តែត្រូវបានអាជ្ញាធរ ហាមឃាត់មិនឲ្យឈរតវ៉ា និងចាប់យកបដារបស់ពួកគេទៀតផង។ លោកបន្ថែមថា ការគ្រោងលើកបដានេះដើម្បី ឲ្យនាយករដ្ឋមន្រ្តីបានដឹងពីតម្រូវការរបស់ពួកគាត់ គឺចង់បានប័ណ្ណកម្មសិទ្ធិដីធ្លី ព្រោះតំបន់ដែលពួកគាត់រស់នៅកំពុងប្រឈមការបណ្តេញចេញ។

លោកបន្ថែមថា យើងនឹងពិភាក្សាគ្នា នាំគ្នាទៅដល់ផ្ទះសម្ដេចតែម្ដងដើម្បីឲ្យ សម្ដេច បានដឹងពីអ្វីដែលយើងចង់បានព្រោះថ្ងៃនេះ ថាចង់ឲ្យសម្ដេចដឹងតែជាអកុសលអ្វីមាន អាជ្ញាធររារាំងដែលយើងចង់ផ្ញើរសារឲ្យសម្ដេចដឹង

ពលរដ្ឋដែលរស់នៅតាមផ្លូវរថភ្លើងម្នាក់ទៀត អ្នកស្រី សិត សៀប បានឲ្យដឹង ថាអ្នក ស្រីត្រូវបានអាជ្ញាធរខណ្ឌចុះឃាត់ដល់ផ្ទះ និង ដកហូតយកបដាមិនឲ្យតវ៉ា ពេលនាយករដ្ឋមន្រ្តីជិះរថភ្លើងឆ្លងកាត់នោះទេ។ លោកស្រីបន្ថែមថា ពួកអ្នកស្រីចង់លើកបដា ស្នើសុំឲ្យមាន ការផ្ដល់ប័ណ្ណកម្មសិទ្ធិដី និង សុំឲ្យមានការសាងសង់ផ្លូវប៊ីតុងមួយខ្សែផងដែរ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង ថ្លែងថា ព្រឹកមិញនេះ លោកក៏បានជូនដំណើរលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឡើងរថភ្លើង តែមិនឃើញមានប្រជាពលរដ្ឋតវ៉ា ហើយសាលារាជធានីក៏មិនមានផែនការក្នុងការរារាំងពលរដ្ឋនោះមិនឲ្យតវ៉ាលើក បដា នោះទេ។

ប្រជាសហគមន៍ឲ្យដឹងថា នៅក្នុងសហគមន៍ផ្លូវដែកបច្ចុប្បន្ន គឺមានពលរដ្ឋជាង ៤០០០គ្រួសាររស់នៅក្នុងសង្កាត់ស្រះចក និង សង្កាត់ទឹកល្អក់មួយ ក្នុងខណ្ឌទួលគោក ដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិដីធ្លី ហើយពួកគាត់ប្រារម្ភខ្លាចមានការបណ្តេញនៅពេលកម្រោងអភិវឌ្ឍន៍ទៅដល់។

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered