​រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​នីតិវិធី​ជួយ​ពលករ​ខ្មែរ​៥៤​នាក់​ដែល​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​

មន្ដ្រីរដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួននឹងបញ្ជូនពលករខ្មែរធ្វើការលើទូកនេសាទថៃចំនួន៥៤នាក់ ដែលអាជ្ញាធរប្រទេសឥណ្ឌូនេស៊ីចាប់ខ្លួន កាលពីថ្ងៃទី១២ខែមេសា កន្លងទៅថ្មីនេះ មកកម្ពុជាវិញក្នុងពេលឆាប់ៗខាងមុខនេះ។

អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិនៃកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូឌី នៅព្រឹកថ្ងៃសៅរនេះថា មន្ដ្រីស្ថានទូតខ្មែរ ប្រចាំប្រទេសឥណ្ឌូនេស៊ី បានជួបពលករចំនួន៥៤នាក់នោះរួចហើយ កាលពីម្សិលមិញ។ លោកបន្ដថា ពលករទាំងនោះកំពុងនៅលើកោះព័ន្ធនៈនៃប្រទេសឥណ្ឌូនេស៊ី ដែល លោកថា ពួកគេមានសុខភាពធម្មតា ដោយសារ អាជ្ញាធរប្រទេសនោះ មិនបានចាត់ទុកពួកគាត់ជាអ្នកទោសនោះទេ។ លោក ជុំ សន្ទរី មិនបានបញ្ជាក់ថា នឹងបញ្ជូនមកថ្ងៃណានោះទេ ដោយអះអាងថា ក្រុមការងារស្ថានទូតខ្មែរ កំពុងទំនាក់ទងជាមួយអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី និងអង្គការIOM ដើម្បីឲ្យពួកគេធ្វើមាតុភូមិនិវត្ដន៍ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកបានបន្ដថា៖ហើយតាមការណែនាំរបស់ក្រសួងគឺខំ្ញុំឲ្យស្ថានទូតយកចិត្ដទុកដាក់លើបញ្ហាហ្នឹងគឺធ្វើយ៉ាងមិចរៀបចំធ្វើមាតុភូមិនិវត្ដន៍ឲ្យបានឆាប់រហ័សតាមតែលទ្ធភាពដែលស្ថាតទូតធ្វើទៅបាន

កាលពីម្សុិលមិញ កម្មករខែ្មរធ្វើការលើទូកនេសាទថៃអះអាងថា ពួកគេចំនួន៥៤នាក់ក្នុងនោះមានចំនួន២១ជាពលរដ្ឋរស់នៅខេត្ដសៀមរាប ត្រូវសមត្ថកិច្ចប្រទេសឥណ្ឌូនេស៊ី ចាប់ឃុំខ្លួន ដោយចោទថា ធ្វើនេសាទឆ្លងដែនចូលសមុទ្រប្រទេសឥណ្ឌូនេស៊ី ដោយខុសច្បាប់កាលពីថ្ងៃទី១២ខែមេសាកន្លងទៅថ្មីៗនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ