លោក អ៊ិន សុភិន បញ្ជាក់​ថា​​​ដាលីស​​អស់ចិត្ត​នឹង​ប៉ែន ចំរ៉ុង

ភិន សុដាលីស​និង​លោក ប៉ែន ចំរ៉ុង(រូបថតផ្តល់​ឲ្យ​)

បន្ទាប់ពីមានដំណឹងថាលោក ប៉ែន ចំរ៉ុង សម្រេចចិត្តលែងលះ កញ្ញា ភិន សុដាលីស ជាភរិយាអេតាស៊ីវិល មានការលើកឡើងជាច្រើនថាគូស្នេហ៍មួយគូនេះអាចនឹងត្រូវរ៉ូវគ្នាវិញនៅក្នុងដំណាក់កាលសម្រុះសម្រួលគ្នារបស់តុលាការ។ យ៉ាងណាក៏ដោយភាគីខាងឪពុករបស់នាងបានអះអាងថាដាលីសអស់ចិត្តនឹងប៉ែន ចំរ៉ុង ហើយ ហើយបើទោះជាមានការសម្រុះសម្រួលពីដើមបណ្ដឹងពិតមែន ក៏កូនស្រីខ្លួនមិនទទួលយកនោះដែរ។

លោក អ៊ិន សុភិន ថ្លែងប្រាប់VODថាឆ្លងកាត់តាមភាពជូរចត់ជាច្រើនដំណាក់កាលក្រោយរួមរស់ជាមួយលោកប៉ែន ចំរ៉ុង លោកជឿ១០០ភាគរយថានាងភិន សុដាលីស ជាកូនស្រីនឹងមិនបន្តមានឈ្មោះជាភរិយារបស់លោកប៉ែន ចំរ៉ុងទៀតទេ។ លោកបន្តថាបើទោះជាកូនស្រីខ្លួនមានផ្ទៃពោះជាង៣ខែដែលចាំបាច់ត្រូវការឲ្យកូនក្នុងផ្ទៃមានឪពុក ក៏នាងបានអះអាងប្រាប់ភរិយារបស់លោករួចថានាងឈប់ស្រឡាញ់ប៉ែន ចំរ៉ុង។ លោកនិយាយថា៖ “ខ្ញុំអត់ទាន់បានជួបមាត់ជាមួយកូនខ្ញុំទេ ប៉ុន្តែប្រពន្ធខ្ញុំនិងម្ដាយខ្ញុំដែលឡើងចុះអាដាលីសតាំងពីគាត់មានរឿងជាមួយចំរ៉ុង ប្រាប់ខ្ញុំអស់ហើយថាអាដាលីសវាអស់ចិត្តនឹងចំរ៉ុងហើយ!”។

លោកបញ្ជាក់ថាលោក ប៉ែន ចំរ៉ុង ហ៊ានដាក់ពាក្យប្ដឹងគឺបណ្ដាលមកពីលោកអស់ចិត្តនឹងដាលីស ហើយកូនស្រីរបស់លោកក៏អស់ចិត្តដូចគ្នា បន្ទាប់ពីឃើញទង្វើរបស់ចំរ៉ុងបែបនោះ។ លោកបានហៅកូនស្រីថា”ឆ្កួត” បើនាងកែប្រែជំហរពាក់ព័ន្ធនឹងបញ្ហារសើបនេះ។ លោកនិយាយថា៖ “បើតាមស្ដាប់ កូនខ្ញុំវាភ្ញាក់ខ្លួនហើយ ប៉ុន្តែបើវាឆ្កួតទៅជុំ(រួមរស់)វិញ ទៅឲ្យអាចំរ៉ុងធ្វើបាប(ផ្លូវចិត្ត)ទៀតទៅ ប៉ុន្តែខ្ញុំយល់ថារឿងហ្នឹងត្រូវតែដាច់ ព្រោះប្រពន្ធខ្ញុំប្រាប់ខ្ញុំហើយថាអាដាលីសពេលនេះស្អប់អាចំរ៉ុងណាស់!”

លោកឲ្យដឹងទៀតថាដាលីសមិនទាន់ចូលផ្ទះនៅឡើយទេ បើទោះជាលោកប្រកាសទទួលដៃ២និងបានទាំងឲ្យអតីតគូដណ្ដឹងរបស់នាងគឺប៉ែន តុលា ឈប់ចេញចូលក្នុងផ្ទះ ដើម្បីកុំឲ្យនាងខ្មាស។ ក្នុងនោះលោកក៏បានប្រកាសប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថាភិន សុដាលីស នឹងមិនសម្លាប់ខ្លួនឬគិតខ្លី ព្រោះតែរឿងអាម៉ាស់បែបហ្នឹងនោះទេ បើទោះជានាងស្ថិតក្នុងសភាពកំពុងបាក់ទឹកចិត្តខ្លាំង។

វីអូឌីមិនអាចសុំការបំភ្លឺពីលោក ប៉ែន ចំរ៉ុង និងលោក ប៉ែន រស់ បងប្រុសរបស់លោកប៉ែន ចំរ៉ុង បាននៅឡើយទេ៕

អានអត្ថបទ៖ ធ្លាយរឿង ប៉ែន ចំរ៉ុង ប្ដឹងលែងលះ ភិន សុដាលីស

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩