​លោក ហ៊ុន សែន ថា​មិន​អត់ឱន​ឲ្យ​ក្រុម​ប្រឆាំង​ដែល​លោកគិតថា​បាន​រំខាន​វេ​បផ្សាយ​លោក​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ការសង្ស័យថា វេបផ្សាយរបស់លោក អាចត្រូវបានក្រុមប្រឆាំងចូលទៅប្តូររូបភាព និងលួចប្តូរដាក់សារសម្លេងជាភាសាខ្មែរ តាមទ្រង់ទ្រាយ HACKER ដែលលោកគិតថាទង្វើនោះ ធ្វើអោយបាត់បង់ទិន្ន័យមួយចំនួនធំ ក្នុងវេបសាយ និងប៉ះពាល់ដល់កិត្តិយស៌ថ្នាក់ដឹកនាំ។

តាមខ្លឹមសារ ដែលសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់នាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែឧសភានេះ បានចាត់ទុកទង្វើនេះថា ជាបទឧក្រិដ្ឋផ្នែកព័ត៌មានវិទ្យា និងបានដាក់ការសង្ស័យថា ភស្តុតាងទាំងនេះ គឺជាទង្វើមិនអាចប្រកែកបានរបស់ក្រុមបក្សប្រឆាំង ដែលតែងតែរិះរកវិធីទុច្ចរិត គម្រក់ៗគ្រប់យ៉ាង ធ្វើការវាយប្រហារមកលើ នាយករដ្ឋមន្ត្រី។

សារនៅលើហ្វេសប៊ុកព្រមានថា ជនល្មើស ទោះបីមានប្រភពមកពីណាក៏ដោយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាតិ និងអន្តរជាតិ។

សារព្រមាននោះបញ្ជាក់ទៀតថា ពេលនេះ ក្រុមជំនាញស្រាវជ្រាវឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (IT Crimes) របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងស្រាវជ្រាវរកប្រភពជនល្មើស HACKER យកមកផ្តន្ទារទោសតាមច្បាប់ជាធរមាន។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ មិនទាន់មានប្រតិកម្ម ឆ្លើយតបណាមួយ ពីបក្សប្រឆាំងនៅឡើយទេជុំវិញសារ ព្រមាន និងការអះអាងរបស់នាយករដ្ឋមន្ត្រីថា មានក្រុមប្រឆាំងចូលរំខានវេបផ្សាយរបស់លោកនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ