​អាជ្ញាធរ​ខេត្ដ​បាត់ដំបង​ចាប់ផ្ដើម​ដឹក​ទឹក​ជូន​ពលរដ្ឋ​ក្រោយ​ពុល​ទឹកអូរ​

អាជ្ញាធរខេត្ដបាត់ដំបងអះអាងថា ខ្លួនបានបញ្ជូនរថយន្តដឹកទឹក ទៅកាន់តំបន់អត់ទឹកប្រើប្រាស់មួយកន្លែងក្នុងខេត្តនេះ ក្រោយពលរដ្ឋនៅតំបន់នោះជិត៥០នាក់អត់ទឹកទទួលទាន ទៅប្រើទឹកអូរមានជាតិពុល។

កាលពីថ្ងៃទី០៥ ខែឧសភា អាជ្ញាធរអះអាងថា ពលរដ្ឋនៅស្រុកសំឡូត៤៦នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យង្អែក ក្រោយពីពួកគេប្រើប្រាស់ទឹកអូរមួយកន្លែងប៉ះចំជាតិពុល។

សមត្ថកិច្ចបញ្ជាក់ថា ទឹកអូរដែលមានជាតិពុលនោះ បណ្តាលមកពីកសិករនៅទីនោះប្រើថ្នាំបាញ់សម្លាប់ស្មៅ ហើយពេលមានភ្លៀងហូរចូលក្នុងទឹកអូរនោះ។

អភិបាលខេត្ដបាត់ដំបងលោក ច័ន្ទ សុផល ឲ្យវីអូឌីដឹងនៅរសៀលថ្ងៃទី០៨ ខែឧសភានេះថា អាជ្ញាធរបានបញ្ជូនទឹកទៅតំបន់នោះ ចំនួន៥រថយន្ដ ដែលលោកថាដើម្បីចែកជូនប្រជាពលរដ្ឋប្រើប្រាស់។ ប៉ុន្ដែលោកមិនដឹងថា មានពលរដ្ឋចំនួនប៉ុន្មានគ្រូសារ នៅតំបន់នោះដែលខ្វះទឹកទទួលទាននោះទេ។

នៅថ្ងៃនេះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារទៅកាន់សាធារណជនថា ក្នុងកាលៈទេសៈណាក៏ដោយរដ្ឋាភិបាលនឹងមិនឲ្យប្រជាពលរដ្ឋខ្វះទឹកទទួលទាននោះទេ ខណៈដែលកម្ពុជាកំពុងជួបអាកាសធាតុរាំងស្ងួត ។

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩