​ក្រសួង​ការងារ​ពន្យល់​កម្មករ​ពី​សារសំខាន់​នៃ​ការបង់ប្រាក់​សម្រាប់​ធានា​ពេល​ជួប​គ្រោះថ្នាក់​ការងារ​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យនេះ បានបើសិក្ខាសាលាមួយ ផ្សព្វផ្សាយពីសារសំខាន់គោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម សម្រាប់សម្រួលដល់ការចំណាយរបស់កម្មករ និយោជិត ពេលពួកគេជួបបញ្ហាគ្រោះថ្នាក់ការងារ ។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ដែលបានចូលរួមក្នុងកម្មវិធីនោះឲ្យដឹងថា មានតំណាងកម្មករ និយោជិត ប្រមាណជា២០០នាក់បានចូលរួមក្នុងសិក្ខាសាលានោះ។

លោក អាត់ ធន់ ឲ្យដឹងទៀតថា ការយល់ដឹងពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជារឿងសំខាន់ ដោយលោកអះអាងថា នៅពេលដែល កម្មករ និយោជិត បានចូលជាសមាជិក ប ស ស ពេលពួកគេជួបគ្រោះថ្នាក់ការងារ ដូចជាដួលសន្លប់ ឬគ្រោះថ្នាក់ពេលធ្វើដំណើរចេញពីធ្វើការជាដើមនោះ លោកថារាល់ការព្យាលបាល ប ស ស ជាធានារ៉ាប់រងចេញថ្លៃព្យាបាល។

លោកអាត់ ធន់ ពន្យល់ថា បើកម្មករធ្វើការបានប្រាក់ឈ្នួល២០ម៉ឺនរៀល ត្រូវបង់ប្រាក់ចូលទៅ ប ស ស ប្រមាណជាង៣ពាន់រៀលក្នុងមួយខែ។ លោកថាបើកម្មករ ទទួលបានប្រាក់ឈ្នួល១លានរៀល ត្រូវបង់ទៅ ប.ស.ស ប្រមាណ១ម៉ឺន២ពាន់រៀល។

បើតាមលោក អាត់ ធន់ មកដល់ពេលនេះ មានកម្មករ និយោជិត ប្រមាណជាង១០ម៉ឺននាក់បានចុះបញ្ជីរួចហើយនៅ ប ស ស ក្នុងចំណោមកម្មកសរុបទូទាំងប្រទេស មានប្រមាណជា៧០ម៉ឺននាក់។

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩