គ​.​ជ​.​ប មិនទាន់​ឲ្យដឹងពី​កិច្ច​អន្តរាគមន៍ជួយស​មាជិក​របស់​ខ្លួន​គឺ​លោក នី ចរិយា ឲ្យបាន​នៅ​ក្រៅ​ឃុំ​

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មិនទាន់ប្រាកដថា ខ្លួននឹងជួយសមាជិកមួយរូប ដែលតុលាការសម្រេចឲ្យឃុំខ្លួននោះ ដោយរបៀបណានោះនៅឡើយទេ ដោយអះអាងថា រងចាំក្រុមការងារពិសេសរបស់ខ្លួន ប្រមូលឯកសាពីស្ថាប័នពាក់ព័ន្ធ ទាក់ទិននឹងវិធានការឃុំខ្លួននោះជាមុនសិន។

អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស បណ្តោះអាសន្ន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ចោទប្រកាន់ពីបទ សមគំនិត សូកប៉ាន់សាក្សីពាក់ព័ន្ធសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេចោទថាស្រី មុំ មានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំបក្សប្រឆាំងមួយរូប។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ប្រាប់វីអូឌី(VOD)នៅថ្ងៃអាទិត្យថា គ.ជ.ប បានបង្កើតក្រុមអ្នកច្បាប់តាមដានស្វែងរកការពិតទៅលើវិធានការឃុំខ្លួនលោក នី ចរិយា។

ប៉ុន្តែលោកថា មកដល់ពេលនេះ គ.ជ.ប នូវមិនដឹងថាអាចជួយអ្វីបានដល់លោក នី ចរិយា ដើម្បីឲ្យមន្ត្រីរូបនោះបាននៅក្រៅឃុំបណ្តោះអាសន្ននៅឡើយទេ ដោយលោកអះអាងថា រងចាំក្រុមការងារប្រមូលព័ត៌មានពីស្ថាប័នពាក់ព័ន្ធជាមុនសិន ទើប គ.ជ.ប បើកកិច្ចប្រជុំជាមួយសមាជិករបស់ខ្លួនទាំង៩រូប ដើម្បីសម្រេចថា នឹងជួយលោកនី ចរិយា ឬយ៉ាងណាផ្អែកតាមគោលការណ៍ច្បាប់នោះ។

ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា បានបង្ហាញពីការសោកស្តាយចំពោះការបាត់បង់សមាជិករបស់ខ្លួនមួយរូប លោក នី ចរិយានេះ ដោយលោកថា ការបាត់បង់នេះជាបន្ទុកមួយលើ គ.ជ.ប ដោយលោកថា ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់២០១៧ខាងមុខ ជិតមកដល់។

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩