យុវជន​ជាង​៥០០​នាក់​ជិះ​កង់​រក​ប្រាក់​សម្រាប់​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្តា​ខេត្ដសៀមរាប​

ក្រុម​យុវជន​​ដែលជិះកង់​រក​ប្រាក់​​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្តា​ខេត្ដសៀមរាប​(រូបថត៖ បូ សាវី)

ក្រុមយុវជនមួយក្រុមមានគ្នាប្រមាណ៥៥០នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ បាននាំគ្នាជិះកង់រៃអង្គាស់ប្រាក់ សម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផា ខេត្ដសៀមរាប។

ក្រុមអ្នកជិះកង់ទាំងនោះ មានឯកសណ្ឋាន អាវចម្រុះពណ៌ ដោយចាប់ផ្ដើមពីខាងមុខផ្សារសាមគ្គី ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយឆ្លងកាត់តាមផ្លូវសំខាន់ៗមួយចំនួន ក្នុងតំបន់ទេសចរ និងបានបញ្ចប់នៅខាងមុខប្រាសាទបាលិល័យ ក្នុងក្រុងនគរធំ។

ប្រធានក្រុមអ្នកជិះកង់នៃក្លឹបអ្នកជិះកង់ ដើម្បីសហគមន៍ នៅខេត្ដសៀមរាប លោក គឹម ប៊ុនថាន ឲ្យវីអូឌី(VOD)ដឹងថា ការធ្វើយុទ្ធនាការជិះកង់ រកប្រាក់ពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផានេះ ដោយសារតែលោកដឹងថា មន្ទីរពេទ្យនេះកំពុងប្រឈមនឹងអត់ថវិកា។

លោក គឹម ប៊ុនថាន ឲ្យដឹងទៀតថា មន្ទីរពេទ្យគន្ធបុប្ផានៅខេត្តសៀមរាបនេះ បានជួយព្យាបាលជំងឺកុមារកម្ពុជារាប់លាននាក់ក្នុងមួយឆ្នាំៗ ដោយមិនគិតថ្លៃ ខណៈដែលអ្នកគ្រប់គ្រងមន្ទីរពេទ្យនោះជាជនបរទេស។

លោកគឹម ប៊ុនថា បន្ថែមថា ថវិកាដែលទទួលបានពីការជិះកង់នេះបានជាង១៥០០០ដុល្លារ ហើយនឹងផ្ដល់ជូនដល់មន្ទីរពេទ្យនៅពាក់កណ្ដាលខែឧសភានេះ។

គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៏ឆ្នាំទី ៣ ហើយដែល លើកទី ០១ មានអ្នកចូលរួមជាង ៣00នាក់ ប្រមូលថវិកាបាន២៥៤៣ដុល្លារ លើកទី ០២ អ្នកចូលរួមជាង ៣០០នាក់ ប្រមូលលុយបាន ៧០៩៧ដុល្លារ និងលើកទី០៣នេះ ប្រមូលថវិកាបានជាង១៥០០០ដុល្លា៕

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩