អ្នកឆ្លើយឆ្លងព័ត៌មាន ​BBC ត្រូវកូរ៉េខាងជើង​ចាប់ខ្លួន​

(រូបភាពពី CNA)

អ្នកឆ្លើយឆ្លងឲ្យសារព័ត៌មាន BBC ម្នាក់ត្រូវបានសមត្ថកិច្ចកូរ៉េខាងជើងឃាត់ខ្លួននិងបញ្ជាឲ្យលុបចោលនូវអត្ថបទរាយការណ៍ ខណៈអ្នកព័ត៌មានរូបនោះរួមជាមួយអ្នកសារព័ត៌មានបរទេសផ្សេងៗទៀតទៅយកព័ត៌មាននៅពេលសមាជដ៏កម្ររបស់គណបក្សកាន់អំណាចនៅកូរ៉េខាងជើង។

កូរ៉េខាងជើងបានផ្តល់ទិដ្ឋាការឲ្យអ្នកសារព័ត៌មានបរទេសចំនួន១២៨នាក់មកពីប្រទេសចំនួន១២ចូលទៅយកព័ត៌មានក្នុងដំណើរការធ្វើសមាជដ៏កម្ររបស់គណបក្សកាន់អំណាច។ ការធ្វើសមាជនេះជាលើកទី១ហើយរបស់គណបក្សកាន់អំណាចនៅកូរ៉េខាងជើងក្នុងរយៈពេល៤០ឆ្នាំមកនេះដែលចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន។

អ្នកឆ្លើយឆ្លងព័ត៌មាន BBC ដែលត្រូវបានឃុំខ្លួននោះឈ្មោះ Rupert Wingfield-Hayes។ អ្នកឆ្លើយឆ្លងព័ត៌មាន BBC ម្នាក់ទៀតទៅទីក្រុងព្យុងយ៉ាងដែរគឺលោក John Sudworth ថ្លែងថានៅក្នុងព័ត៌មានដែលផ្សព្វផ្សាយរបស់មិត្តរួមការងាររបស់លោកនោះគឺមានការខ្វែងគំនិតគ្នាជាមួយអាជ្ញាធរលើចំណុចខ្លះនិងបញ្ហាមួយទៀតគឺការទៅសាកសួរធ្វើព័ត៌មានពីដំណើរនៅក្នុងមន្ទីរពេទ្យមួយនៅព្យុងយ៉ាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ