មន្ត្រី​ស្ថានទូតខ្មែរនៅអូស្រ្តាលីជាប់សង្ស័យថា​នាំស្រានិងបារីយកទៅលក់ដោយ​ខុសច្បាប់

ផែនទីឧទ្យានជាតិក្រវាញកណ្តាល​

សមត្ថកិច្ចព្រំដែនរបស់អូស្ត្រាលី(Australian Border Force)កំពុងធ្វើការស៊ើបអង្កេតលើស្ថានទូតមួយចំនួនក្នុងទីក្រុងកង់បេរ៉ា(Canberra) ដោយសង្ស័យថាបាននាំចូលស្រានិងបារីទៅលក់ក្នុងប្រទេសនេះដោយមិនបានបង់ពន្ធឲ្យអាជ្ញាធរអូស្ត្រាលី ដែលក្នុងនោះក៏មានស្ថានទូតខ្មែរផងដែរ។

សារព័ត៌មានរបស់អូស្រ្តាលីមួយឈ្មោះថា The Sydney Morning Herald ចេញផ្សាយកាលពីម្សិលមិញថាមានស្ថានទូតយ៉ាងហោចណាស់ចំនួនពីរគឺស្ថានទូតស្ថានទូតកម្ពុជានិងស្ថានទូតអាហ្សែប៊ៃហ្សង់ (Azerbaijan)ដែលត្រូវបានសមត្ថកិច្ចព្រំដែលអូស្រ្តាលីកំពុងធ្វើការស៊ើបអង្កេតទាក់ទងនឹងការនាំស្រា និងបារី ទៅលក់នៅក្នុងប្រទេសនេះដោយមិនបានបង់ពន្ធ។

បើតាមសារព័ត៌មានដដែលនេះ មន្ត្រីទូតអាចនាំចូលបារីចំនួន១ម៉ឺនដើម ស្រាបៀរចំនួន៥០០លីត្រនិងស្រាចំនួន១២០លីត្រសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងរយៈពេល៦ខែដោយមិនចាំបាច់បង់ពន្ធ។ ទោះយ៉ាងណា សារព័ត៌មានដដែលបន្តថាទំនិញទាំងនេះត្រូវគេសង្ស័យថាបានបញ្ជាឲ្យនាំចូលដោយមន្ត្រីទូតហើយមិនត្រូវបាននាំយកទៅកាន់ស្ថានទូតនោះទេ តែបែរជាយកទៅដាក់លក់រាយទៅវិញ ដោយតាមការស្មានថាមានតម្លៃជាទឹកប្រាក់ប្រហែលជា២សែនដុល្លារអាមេរិក។

បើតាមសារព័ត៌មាននោះ វាជារឿងខុសច្បាប់សម្រាប់មន្ត្រីស្ថានទូតឬស្ថានទូតលក់ទំនិញទាំងនេះដោយមិនបានបង់ពន្ធឲ្យរដ្ឋាភិបាលអូស្រ្តាលី។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបភ្លាមៗពីឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក កុយ គួង និងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បាននៅឡើយទេ។ ទោះយ៉ាងណា លោកបានប្រាប់សារព័ត៌មានក្នុងស្រុកមួយថាលោកបានរាយការណ៍ពីព័ត៌មាននេះមកកាន់ក្រសួងការបរទេសកម្ពុជារួចរាល់ហើយនិងលោកថាការសង្ស័យនេះគឺសំដៅលើមន្ត្រីស្ថានទូត មិនមែនរូបលោកនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ