​ADBព្យាករណ៍​ថាសេដ្ឋកិច្ចមីយ៉ាន់ម៉ាមានកំណើនរង្វង់​៨,៤%​

 

ធនាគារអភិវឌ្ឍន៍អាស៊ីADB រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ដែលទើបធ្វើ កំណែទម្រង់ក្នុងការដឹកនាំនយោបាយងាកមករកលទ្ធិប្រជាធិបតេយ្យវិញនោះ នឹងមាន កំណើនរង្វង់៨,៤%។

ការសិក្សារបស់ADBបង្ហាញថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសមីយ៉ាន់ ម៉ា មានដំ ណើរការល្អ ក្នុងការរុញឲ្យមានកំណើនសេដ្ឋកិច្ច។ នេះបើតាមការចចុះ ផ្សាយរបស់ សារព័ត៌ មានChannel  News Asia។

ទោះយ៉ាងណា ADB ក៏បានបង្ហាញពីបញ្ហានៅក្នុងសេដ្ឋកិច្ចមីយ៉ាន់ម៉ានៅពេលបច្ចុប្បន្ន ដែរគឺពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ដែលកំពុងធ្វើឲ្យ ប៉ះពាល់ខ្លាំងដល់ទំនុកចិត្តអ្នកវិនិ យោគ។ ឧស្សាហកម្មនៅក្នុងប្រទេសនេះក៏កំពុងដើរតួនាទីសំខាន់ក្នុងធ្វើឲ្យលុយខុស ច្បាប់ ក្លាយទៅជាលុយស្របច្បាប់វិញ។ គេពិបាកក្នុងការស្វែងរកតួរលេខជាក់លាក់នៃចំនួនលាងលុយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែគេអាចមើលឃើញក្នុងសកម្មធម្មតានានា។

រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាប្រកាសប្តេជ្ញាប្រយុទ្ធប្រឆាំងឲ្យបានបានម៉ឺងម៉ាត់ ដោយ ប្រើប្រាស់ច្បាប់ប្រឆាំងការលាងលុយកខ្វក់ដែលបានអនុម័តកាលពីឆ្នាំ២០១៤ ប៉ុន្តែអ្នករិះគន់ លើកឡើងថា ច្បាប់នោះកន្លងមកមិនបានយកមកប្រើ ឬ ប្រើមិនមានប្រសិទ្ធិភាពទេ ពេលកន្លងមក។ ប្រែសម្រួល ដោយពៅ មេត្តា

 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ