ក្រសួងវប្បធម៌ណែនាំតារាសម្តែងដេនី ក្វាន់ អំពីការស្លៀកពាក់ស៊ិចស៊ី

​តារា​សម្ដែង​ស៊ិចស៊ី ដេនី ក្វាន់

មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃអង្គារនេះបានជួបជាមួយតារាសម្ដែង ដេនី ក្វាន់ អំពីការស្លៀកពាក់ស៊ិចស៊ីរបស់នាង ដោយមន្រ្តីណែនាំកុំឲ្យស្លៀកពាក់ស៊ិចស៊ីហួសហេតុពេកនាំឲ្យ”ប៉ះពាល់ដល់វប្បធម៌និងអរិយធម៌ជាតិ”។

រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានហៅនាង ដេនី ក្វាន់ ឲ្យចូលរួមប្រជុំ ដើម្បីណែនាំនិងចង្អុលបង្ហាញអំពីការស្លៀកពាក់ស៊ិចស៊ី។ លោកមានប្រសាសន៍ថាក្រសួងមិនមានគោលការណ៍ហាមឃាត់ថាមិនឲ្យស្លៀកពាក់ស៊ិចស៊ីនោះទេ ព្រោះជាសេរីភាពរបស់បុគ្គល តែលោកថាគួរតែស្លៀកពាក់ក្នុងកម្រិតណាមួយកុំឲ្យជ្រុលពេក។

លោកមានប្រសាសន៍ថា៖ “(វាជា)សិទ្ធសេរីភាពរបស់បុគ្គលនៅក្នុងការស្លៀកពាក់នៅក្នុងការតុបតែងខ្លួន។ យើងបានពន្យល់គាត់អំពីបញ្ហានេះតាមការពិតពុំមានច្បាប់ឯណាមួយនិងមានបទបញ្ញត្ដិមិនឲ្យស្លៀកពាក់ស៊ិចស៊ីនោះទេ ប៉ុន្ដែបើសម្ដីណែនាំថាក្មួយគួរស៊ិចស៊ីក្នុងកម្រិតណា ក្មួយគួរធ្វើអីកុំឲ្យវាពេក កុំឲ្យវាហួសពេក”

លោក ថៃ នរៈសត្យា បានឲ្យដឹងថានាងដេនី ក្វាន់ ក៏បានយល់ព្រមនិងទទួលយកការអប់រំណែនាំរបស់ក្រសួង។

គួរបញ្ជាក់ថាការចេញលិខិតហៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមកលើដេនី ក្វាន់ ក្រោយពីមានការមានការរិះគន់ពីសំណាក់អ្នកសិល្បៈក៏ដូចជាការមហាជនអំពីការស្លៀកពាក់របស់នាងនៅក្នុងការពិធីខួបកំណើតប្អូនប្រុសកាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅនេះ។ បន្ទាប់ពីការរិះគន់ នាងបានចេញមុខសុំទោសជាសាធារណៈចំពោះការស្លៀកពាក់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ