មន្ត្រីជាន់ខ្ពស់ចិនម្នាក់បាននិយាយថា ទីក្រុងហុងកុងអាចនាម «សន្តិភាពផ្លូវចិត្ត» ដោយសារស្វ័យភាពរបស់ដែនដីនេះនឹងត្រូវបានរក្សាទុកដដែល ប៉ុន្តែមន្ត្រីចិនរូបនោះបានវាយប្រហារទៅលើសកម្មជនចង់បានឯករាជ។ នេះដោយយោងតាមការសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ដំណើរទស្សនកិច្ច៣ថ្ងៃរបស់លោក Zhang Dejiang ដែលជាប្រធានផ្នែកនីតិបញ្ញតិរបស់បក្សកុំម្មុយនីស្តចិន គឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់ចិននៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ ដំណើរទស្សនកិច្ចនេះបានកើតឡើងដោយសារក្ដីបារម្ភកាន់តែខ្លាំងឡើងថាសេរីភាពរបស់ដែនដីហុងកុងស្ថិតក្រោមការគំរាមកំហែងពីរដ្ឋអំណាចចិន។
លោក Zhang ត្រូវចូលរួមសន្និសីទសេដ្ឋកិច្ចកាលពីថ្ងៃពុធម្សិលមិញ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកត្រូវបានគេចាត់ទុកជាការខិតខំសម្របសម្រួល ខណៈកំហឹងជុំវិញបញ្ហាកង្វះកំណែទម្រង់នយោបាយបានបង្កឲ្យមានចលនាចង់បានឯករាជ្យដែលរងការថ្កោលទោសពីអាជ្ញាធរនៅទីក្រុងហុងកុងនិងចិនដីគោក៕