អង្គការមូលនិធិកូហ្វីអាណាន់មកស្វែងយល់ពីកម្ពុជាខណៈតំណាងរាស្រ្ត​និងមន្ក្រីសិទ្ធិមនុស្សត្រូវចាប់ខ្លួន

គណបក្សប្រឆាំងដ៏ធំមួយប្រកាសថា ខ្លួននឹងជួបពិភាក្សាជាមួយគណៈប្រតិភូនៃអង្គការមូលនិធិកូហ្វីអាណាន់ នៅថ្ងៃចន្ទស្អែកនេះ និយាយពីដំណើរការលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខនៅកម្ពុជា ខណៈតំណាងរាស្ត្របក្សប្រឆាំង និងមន្ត្រីការពារសិទ្ធិមនុស្សមួយចំនួនត្រូវចាប់ខ្លួន។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២១ខែឧសភា គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ជំនួបនោះនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា វេលាម៉ោង៤រសៀលនៅទីស្នាក់ការកណ្តាលរបស់គណបក្សក្នុងរាជធានីភ្នំពេញ។

បក្សប្រឆាំងមួយនោះឲ្យដឹងទៀតថា ជំនួបពិភាក្សានោះ ភាគីខាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយប្រធានស្តីទីគណបក្ស លោក កឹម សុខា ខាងអង្គការមូលនិធិកូហ្វីអាណាន់ ដឹកនាំដោយនាយកប្រតិបត្តិ កិច្ចការបោះឆ្នោត លោក Alan Doss។

បើតាមគម្រោង គណៈប្រតិភូនៃអង្គការមូលនិធិកូហ្វីអាណាន់នេះ នឹងមកទស្សនៈនៅកម្ពុជារយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដក់ថ្ងៃទី២៥ ខែឧសភា។

រយៈពេល៤ថ្ងៃនៃដំណើទស្សនកិច្ចនេះ គណប្រតិភូអង្គការមូលនិធីកូហ្វីអាណាន់ និងជួបជាមួយអ្នកនយោបាយ មន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មន្ត្រីស្ថានទូតប្រចាំកម្ពុជា គ.ជ.ប និងរាជរដ្ឋាភិបាល។

វត្តមានរបស់អង្គការមូលនិធិខ្នាតអង្គការសហប្រជាជាតិ នៅកម្ពុជាពេលនេះ ធ្វើឡើងចំពេលស្ថានការនយោបាយនៅកម្ពុជាឡើងកម្តៅ ដូចជា អនុប្រធានទី១នៃរដ្ឋសភា មកពីបក្សប្រឆាំង លោក កឹម សុខា ត្រូវបានដកចេញពីតំណែង។

មេបក្សប្រឆាំងលោក សម រង្ស៊ី និរទេសខ្លួនម្តងទៀត ទៅក្រៅប្រទេស គេចចេញពីការចាប់ខ្លួន។

មន្ត្រីបក្សប្រឆាំងជិត២០នាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ ក្នុងនោះមានសមាជិកព្រឹទ្ទសភា លោក ហុង សុខហួរ តំណាងរាស្ត្រ លោក អ៊ុំ សំអាន ។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ចំនួន៤នាក់ និងអគ្គលេខាធិការរង គជប ម្នាក់ រួមទាំងអ្នកវិភាគពីស្ថានការនយោបាយ លោក អ៊ូ វីរៈត្រូវជាប់បណ្តឹងនៅតុលាការ ពីបទបរិហាកេរ្តិ៍ ដែលប្តឹងដោយគណបក្សកំពុងគ្រប់គ្រងអំណាច រួមទាំងសេរីភាពបញ្ចេញមតិ ត្រូវបានរឹតបន្តឹង។

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered