លទ្ធផលនៃការផ្សងប្រផ្នូល គោឧសភរាជ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដែលធ្វើនៅខេត្តសៀមរាបនៅថ្ងៃនេះបង្ហាញថា ឆ្នាំនេះភោគផលកសិកម្មនឹងទទួលបានផលល្អប្រសើរ។
ក្រោយពីភ្ជួរបានចំនួន៣ជុំ គោមួយនឹមត្រូវបានព្រលែងឲ្យបរិភោគអាហារទាំង៧មុខដែលដាក់នៅលើជើងពានរៀបទុកជាស្រេច រួមមានស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា។ ពេលនោះគោឧសភរាជបានបរិភោគ អាហារ៣ប្រភេទច្រើនជាងគេ។
នៅចំពោះព្រះភ័ក្រព្រះមហាក្សត្រព្រះបាទបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល អាចា្យព្រាហ្មបរោហិត បានប្រកាសថា គោឧសភរាជបានបរិភោគ សណ្តែក៩៥% ពោត៩០% និងស្រូវ៩០% ដែលមានន័យថាភោគផលកសិកម្មឆ្នាំនេះបានផលល្អប្រសើរ៕