​បុរស​ថៃ​ពស់ថ្លាន់​ខាំ​ពងស្វាស​ជាសះស្បើយ​វិញ​ហើយ​

សត្វពស់​ដែល​ខាំ​បុរស​កំពុង​បន្ទោរបង់(រូបថតពីសារព័ត៌មានAFP)

បុរសជនជាតិថៃម្នាក់ដែលត្រូវពស់ថ្លាន់ខាំពងស្វាសខណៈកំពុងបន្ទោរបង់នោះ កំពុងជាសះស្បើយវិញហើយ។

ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីបុគ្គលិកមន្ទីរពេទ្យ បានរាយការណ៍ថា លោក អាត់ថាផន ប៊ុនម៉ាកឈួយ ត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីរងគ្រោះដោយសារពស់ខាំពងស្វាសនៅក្នុងបន្ទប់ទឹកក្នុងគេហដ្ឋានរបស់គាត់នៅខេត្តចះជើងសៅ ភាគខាងកើតទីក្រុងបាងកក។

អ្នកស្រី រ៉ុងណាផា សីហវង្ស អ្នកគ្រប់គ្រងមន្ទីរពេទ្យជូឡារ៉ាត់ ១១ បាននិយាយថា បុរសរូបនោះ អាចនោមដូចធម្មតា ហើយភាពឈឺចាប់បានថមថយហើយ។

អ្នកស្រីបន្ថែមថា បុរសវ័យ ៣៨ឆ្នាំរូបនោះ ទទួលបានថ្នាំផ្សះ និងអាចចេញពីមន្ទីរពេទ្យតែពីរបីថ្ងៃទៀតប៉ុណ្ណោះ។

នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ក្នុងស្រុកពីមន្ទីរពេទ្យនោះ លោក អាត់ថាផន បាននិយាយថា បង្គន់ហាក់ពុំមានអ្វីទេមុនពេលអង្គុយបត់ជើង។
លោកបន្តថា រំពេចនោះពស់ថ្លាន់បានផុសចេញពីចានបង្គន់ ហើយខាំគាត់។ លោកបានចាប់កពស់នោះ ដើម្បីកុំឲ្យទាញលោកផ្ដួល។
ទោះជាយ៉ាងណា លោក អាត់ថាផន ត្រូវបានគេជួយសង្គ្រោះទាន់ បន្ទាប់ពីស្រែករកការជួយពីភរិយា និងអ្នករស់នៅជិតខាងរបស់លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ