​ស៊ី ជិន​ពីង​ថា ចិន​គួរ​វិនិយោគ​បន្ថែម​ក្នុង​បញ្ហា​មនុស្ស​ចាស់​

ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង(រូបភាពពីទីភ្នាក់ងារ​ព័ត៌មាន Reuters)

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់ទៅមន្ត្រីជាន់ខ្ពស់របស់ប្រទេសលោកនៅឯកិច្ចប្រជុំអំពីប្រជាជនវ័យចំណាស់ថា ចិនគួរតែបង្កើនការវិនិយោគលើការថែទាំមនុស្សចាស់។

ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីលោក ស៊ី បានរាយការណ៍ថា វិធានការគោលនយោបាយ មូលដ្ឋានការងារ យន្តការស្ថាប័នជាដើម សុទ្ធតែមិនទាន់គ្រប់គ្រាន់ក្នុងការបង្រួមគម្លាត ដែលរំពឹងទុកថា មនុស្សចាស់នឹងទទួលបានសុភមង្គលនៅក្នុងឆាកជីវិតចុងក្រោយនោះឡើយ។

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ចំនួនប្រជាជនស្ថិតក្នុងវ័យពេញបម្រើការងារបាននៅក្នុងប្រទេសចិន បានធ្លាក់ចុះជាលើកដំបូងនៅឆ្នាំ២០១២ ហើយប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនេះ អាចក្លាយជាប្រទេសដំបូងគេលើកពិភពលោកដែលមានប្រជាជនវ័យចំណាស់ច្រើន មុនប្រទេសក្លាយជាអ្នកមាន។

ចំនួនប្រជាជននឹងកើនដល់ ១.៤៥ពាន់លាននាក់នៅឆ្នាំ២០៥០ ជាពេលដែលមនុស្សម្នាក់ក្នុងចំណោម ៣នាក់ ត្រូវបានគេរំពឹងថានឹងមានអាយុលើសពី ៦០ឆ្នាំ ដែលធ្វើឲ្យចំនួនមនុស្សពេញកម្លាំងធ្វើការ នឹងធ្លាក់ចុះ។

លោក ស៊ី បានប្រាប់មន្ត្រីមជ្ឈឹមបក្សកុំម្មុយនីស្ដថា នៅពេលដែលចំនួនមនុស្សចាស់កាន់តែច្រើន បញ្ហាប្រឈមគឺការទទួលខុសត្រូវដ៏សំខាន់។
ចំនួនពលរដ្ឋវ័យចំណាស់នៅចិន គឺជាកត្តាមួយដែលអ្នកវិភាគជាច្រើនរំពឹងថានឹងប៉ះពាល់ដល់ទស្សនៈវិស័យកំណើនសេដ្ឋកិច្ចរយៈពេលយូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ