វីដេអូរបស់រដ្ឋាភិបាលស្តីពីការប្រើប្រាស់សិទ្ធិ​ហួសហេតុ​យក​រូបភាពនៃប្រទេសសិង្ហបុរីថាជា​ប្រទេសលីប៊ី

https://youtu.be/FPYaET_Cwqo

សារព័ត៌មានរបស់សិង្ហបុរីបានចុះផ្សាយថារូបភាពមួយនៃទីប្រជុំជនសិង្ហបុរីត្រូវបានរដ្ឋាភិបាលកម្ពុជាយកមកប្រើថាជាផ្នែកមួយនៃប្រទេសលីប៊ី នៅក្នុងវីដេអូដែលព្រមានពីការធ្វើបដិវត្តពណ៌ដែលរដ្ឋាភិបាលបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ។

រដ្ឋាភិបាលបានផ្សព្វផ្សាយវីដេអូមួយមួយដែលនិយាយពីការប្រើប្រាស់សិទ្ធិហួសហេតុនិងបែបអនាធិបតេយ្យ។ វីដេអូនេះត្រូវបានផ្សព្វផ្សាយស្របពេលដែលគណបក្សសង្រ្គោះជាតិប្រកាសថានឹងធ្វើមហាបាតុកម្ម ប្រសិនបើមានការចាប់ខ្លួនប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា។ វីដេអូនោះបានបង្ហាញនូវរូបភាពទីក្រុងស្រស់ស្អាតនៅប្រទេសលីប៊ីនិងស៊ីរី ពេលមិនទាន់មានសង្រ្គាម ចលាចលនិងរងការបំផ្លិចបំផ្លាញ។

សារព័ត៌មានរបស់សិង្ហបុរី ឈ្មោះChannel News Asiaបានចុះផ្សាយថារូបភាពនៃទីប្រជុំជនមួយរបស់ប្រទេសសិង្ហបុរី ត្រូវបានចុះផ្សាយខុសថាជាប្រទេសលីប៊ី។ វីដេអូនេះត្រូវបានផលិតដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងត្រូវបានផ្សព្វផ្សាយជាផ្លូវការតាមyoutubeរបស់រដ្ឋាភិបាល។ វីដេអូរបស់រដ្ឋាភិបាលបានបញ្ជាក់ថាការបំផ្លិចបំផ្លាញទីក្រុងនិបង្កជាសង្រ្គាមនេះជាលទ្ធផលនៃការប្រើប្រាស់សិទ្ធិហួសហេតុនិងអនាធិបតេយ្យ។

បើតាមវីដេអូនោះ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ មានប្រសាសន៍ថា៖ “ហើយរឿងនេះ រឿងដែលយើងបានឆ្លងកាត់មកហើយរឿងបដិវត្តន៍ពណ៌នេះមានច្រើនបែបច្រើនយ៉ាងណាស់ យើងនិយាយថាយើងអត់មានឲ្យកើតឡើងទេក្នុងព្រះរាជាណាចក្រកម្ពុជា។ …ចាត់ការជាមួយនឹងអ្នកដែលបំពាន បើមិនចាត់ការទេ គឺថាវាទៅជាអនាធិបតេយ្យ គ្រប់គ្រងគ្នាអត់បានទេ…”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ