វេបសាយ​របស់នាយករដ្ឋមន្រ្តី​ត្រូវ​គេលួចចូលវាយប្រហារសាជាថ្មី​

វេបសាយ​របស់​លោកនាយករដ្ឋមន្រ្តីមិនដំណើរការ​

វេបសាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន(www.samdechhunsen.gov.kh)ត្រូវបានគេលួចចូល(Hack)ជាលើកទីពីរ។

រហូតមកដល់ពេលនេះ វេបសាយនេះមិនដំណើរការនោះទេ។ វីអូឌីមិនទាន់អាចទាក់ទងលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ដើម្បីសុំការបកស្រាយបាននៅឡើយទេ។

កាលពីថ្ងៃទី៦ ខែឧសភា វេបសាយរបស់នាយករដ្ឋមន្រ្តីត្រូវបានគេHackម្តងរួចមកហើយ។ ពេលនោះ ហ្វេសប៊ុករបស់លោក ហ៊ុន សែន បានលើកឡើងថា៖ ជាទង្វើមិនអាចប្រកែកបានរបស់ក្រុមបក្សប្រឆាំងដែលតែងតែរិះរកវិធីទុច្ចរិត គម្រក់ៗគ្រប់យ៉ាងធ្វើការវាយប្រហារមកលើសម្តេចតេជោ ហ៊ុន សែន។ ជនល្មើសទោះបីមានប្រភពមកពីណាក៏ដោយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាតិ និងអន្តរជាតិ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ