នគរបាល​ថា មនុស្ស​ច្រើន​នាក់​របួស​ក្នុង​ករណី​ការបាញ់ប្រហារ​នៅ​ផ្លរីដា​

​រថយន្ត​សង្គ្រោះ​បន្ទាន់និ​ង​ប៉ូលិស ត្រូវបាន​គេ​ដាក់ពង្រាយ​នៅ​ខាងក្រៅ​ក្លិប​(រូបភាពពីសារព័ត៌មានChannel News Asia)

នគរបាល បាននិយាយថា ការបាញ់ប្រហារមួយបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យនៅឯក្លិបសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាមួយកន្លែង ស្ថិតក្នុងទីក្រុងអ័រលេនដូ រដ្ឋកាលីហ្វនីញ៉ា ដែលបណ្ដាលឲ្យរបួសមនុស្សជាច្រើននាក់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា មនុស្សចន្លោះពី ៧ ទៅ ២០នាក់ ត្រូវបានគេបាញ់ប្រហារនៅក្នុងអំពើបាញ់ប្រហារនេះ ប៉ុន្តែ មិនបានផ្ដល់ព័ត៌មានលម្អិតនោះឡើយ។

ក្លិបកម្សាន្តនោះ បានបង្ហោះសារនៅលើបណ្ដាញសង្គម ដោយបានជំរុញភ្ញៀវឲ្យចាកចេញ និងរត់គេចទៅរកកន្លែងមានសុវត្ថិភាព។ ភ្ញៀវជាច្រើននាក់ ត្រូវបានគេចាប់ភ្ជង់ជាចំណាប់ខ្មាំងនៅក្នុងក្លិបនោះ។

វីដេអូមួយបង្ហោះនៅលើអុិនធើណិត បានបង្ហាញនូវក្រុមនគរបាល និងរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានគេដាក់ពង្រាយនៅខាងក្រៅក្លិបនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ