សម្តេចសង្ឃមេដឹកនាំសាសនាទីបេបានជំរុញឲ្យមេដឹកនាំថ្មីរបស់មីយ៉ាន់ម៉ាលោកស្រី អ៊ុង សានស៊ូជី ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពដោះស្រាយបញ្ចប់ភាពតានតឹងរវាងជនជាតិភាគច្រើនអ្នកកាន់សាសនាព្រះពុទ្ធនិង ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាមូស្លីម។
សម្តេចសង្ឃ ដាឡៃឡាម៉ា លើកឡើងកាលពីថ្ងៃចន្ទម្សិលមិញថាបញ្ហាដែលព្រះអង្គព្រួយបារម្ភចំពោះភាពតានតឹងរវាងក្រុមអ្នកកាន់សាសនាព្រះពុទ្ធនិងអ្នកកាន់សាសនាមូស្លីមគឺព្រះអង្គបានលើកឡើងតាំងពីពេលព្រះអង្គបានជួបជាមួយលោកស្រី អ៊ុង សានស៊ូជី កាលពីខែមេសាមក។
ព្រះអង្គមានបន្ទូលប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាលោកស្រី ស៊ូជី ទទួលបានពានរង្វាន់ណូបែលសន្តិភាព ដូច្នេះជាសីលធម៌លោកស្រីត្រូវកាត់បន្ថយភាពតានតឹងក្នុងជំលោះសាសនានេះ។ ព្រះតេជគុណជំរុញឲ្យលោកស្រី ស៊ូជី និយាយពីររឿងនេះឲ្យបានច្រើន។
ហិង្សារវាងអ្នកអ្នកកាន់សាសនាព្រះពុទ្ធភាគច្រើននិងជនជាតិរ៉ូហ៊ីងយ៉ាងអ្នកកាន់សាសនាឥស្លាមភាគតិចបានកើតឡើងកាលពីឆ្នាំ២០១២បានបណ្តាលឲ្យមនុស្សជាង១០០នាក់បានស្លាប់នៅភាគខាងត្បូងនៃប្រទេសក្នុងរដ្ឋរ៉ាឃីន ចំណែកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ១២៥ ០០០នាក់ទៀត ត្រូវគេចចេញពីលំនៅស្ថានទៅរស់នៅក្នុងជំរុំ។ រហូតដល់បច្ចុប្បន្នជម្លោះសាសនារបស់ក្រុមទាំងពីរនេះនៅតែមានភាពតានតឹង៕