មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវមួយបានបង្ហាញការសិក្សារបស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញថាបណ្តាប្រទេសនៅអឺរ៉ុបបានកំណត់យកបញ្ហាគំរាមកំហែងរបស់រដ្ឋឥស្លាម (IS) ជាបញ្ហាអាទិភាពសម្រាប់ដោះស្រាយចំពោះមុខ។
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew បានបង្ហាញការសិក្សាថាបញ្ហាគំរាមកំហែងរបស់ក្រុមរដ្ឋឥស្លាមគឺអឺរ៉ុបកំណត់ថាជាបញ្ហាអាទិភាពត្រូវដោះស្រាយជាងបញ្ហាប្រែប្រួលអាកាសធាតុ អស្ថេរភាពសេដ្ឋកិច្ច និងបញ្ហាជនអន្តោប្រវេសន៍ជាដើម។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមអ្នកសិក្សាស្រាវជ្រាវបានសាកសួរអ្នករស់នៅអឺរ៉ុបចំណោម១០នាក់គឺ៩នាក់បាននិយាយថាពួកគេបានឃើញថាក្រុម IS បានបង្កគ្រោះថ្នាក់ខ្លាំងក្លាក្នុងនោះ៩៣ភាគរយជាជនជាតិអេស្ប៉ាញនិង៩១ភាគរយជាជនជាតិបារាំងដែលពួកគេបានពិពណ៌នាថាក្រុមនោះគ្រោះថ្នាក់ខ្លាំង។
ការស្រាវជ្រាវបញ្ជាក់ថាមនុស្សភាគច្រើនដែលពួកគេបានសួរគឺសួរតាំងពីខែមេសាមកគឺក្រោយមួយខែពេលដែលក្រុមរដ្ឋឥស្លាមបានវាយប្រហារនៅព្រលានយន្តហោះនិងរថភ្លើងក្រោមដីនៅព្រុចហ្សែលបានសម្លាប់មនុស្ស៣២នាក់ មជ្ឈមណ្ឌល Pew បានផ្សព្វផ្សាយការសិក្សានេះមួយថ្ងៃក្រោយពេលមានការបាញ់ប្រហារនៅរដ្ឋហ្រ្វ័ររីដា សហរដ្ឋអាមេរិកសម្លាប់មនុស្សអស់៥០នាក់នៅក្នុងក្លឹបអ្នកស្រលាញ់ភេទដូចគ្នា៕