ការប្រកួត EURO 2016 ដែលមាន២៤ក្រុមចូលរួមនៅឯប្រទេសបារាំងដែលជាម្ចាស់ផ្ទះ

EURO 2016 (រូបភាពពី sportinglife.com)

ការប្រកួតដណ្តើមពាន EURO សម្រាប់បណ្តាប្រទេសអឺរ៉ុបដែលកើតទ្បើងរៀងរាល់៤ឆ្នាំម្តងបានប្រារព្ធធ្វើទ្បើងម្តងទៀតក្នុងឆ្នាំ២០១៦នេះ។ ដោយមានប្រទេសចំនួន២៤ក្រុមចូលរួមដែលក្នុងនោះមានប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ រីឯការប្រកួតនឹងធ្វើទ្បើងនៅតាមបណ្តាពហុកីឡាដ្ឋានផ្សេងៗក្នុងទីក្រុង Paris។

ការជម្រុះតាមពូលបានចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែមិថុនា នេះដើម្បីសន្សំពិន្ទុក្នុងការជ្រើសយក១៦ក្រុមចុងក្រោយទៅប្រកួតបន្តនៅថ្ងៃទី២៥ ខែមិថុនានេះ។

គិតត្រឹមថ្ងៃពុធនេះ ប្រទេសបារាំងដែលជាម្ចាស់ផ្ទះកំពុងនាំមុខក្នុងពូល A ជាមួយពិន្ទុ៦។ ចំណែកឯពូល B ប្រទេស Wales បានកំពុងឈរនៅលើកំពូលតារាងជាបណ្តោះអាសន្នជាមួយពិន្ទុ៣ ដូចគ្នានឹងប្រទេស Slovakia ដែរ។ ឯពូល C នាំមុខដោយប្រទេសអាល្លឺម៉ង់, ពូល D នាំមុខដោយប្រទេសក្រូអាត់, ពូល E នាំមុខដោយប្រទេសអ៊ីតាលី, និងពូល F នាំមុខដោយប្រទេសហុងហ្ការី ដោយមានពិន្ទុ៣ដូចៗគ្នា។

បន្ទាប់មកនៅថ្ងៃទី៣០នឹងមានការប្រកួតវគ្គ៨ក្រុម ដើម្បីកំណត់យក៤ក្រុមចុងក្រោយធ្វើការប្រកួតគ្នានាថ្ងៃទី៦

ខែកក្កដា។ រីឯការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកក្កដា នៅពហុកីទ្បាដ្ឋាន Stade de France ទីក្រុង Paris៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ