ប្រជាជនឥណ្ឌូនេស៊ី៤នាក់ដែលរងការចោទថាប៉ុនប៉ងបំផ្ទុះគ្រាប់បែកកំទេចវត្តព្រះពុទ្ធសាសនាមួយកន្លែងនៅកោះជ្វា ត្រូវតុលាការនៃប្រទេសនេះសម្រេចកាលពីថ្ងៃពុធម្សិលមិញឲ្យជាប់ពន្ធនាគាររយៈ៥ឆ្នាំ។
តុលាការបានបើកសវនាការ ហើយរកឃើញថាពលរដ្ឋឥណ្ឌូនេស៊ីជាច្រើននាក់បានទទួលមូលនិធិនិងមានការណែនាំពីមនុស្សម្នាក់ឈ្មោះ បារ៉ុម ណែម សម្រាប់ធ្វើសកម្មភាពភេរវកម្មដែលក្រុមនេះពាក់ព័ន្ធក្រុមឥស្លាមដែលបើកការវាយប្រហារអត្តឃាតនៅចាការតាកាលពីខែមករាបានសម្លាប់មនុស្សអស់៨នាក់។
តុលាការឥណ្ឌូនេស៊ីរកឃើញថា ឈ្មោះ ណែម បានផ្តើមលុយពីប្រទេសស៊ីរីតាមធនាគារឥណ្ឌូនេស៊ីសម្រាប់រៀបចំជ្រើសរើសនិងរៀបចំកម្លាំងសម្រាប់ធ្វើអំពើភេរវកម្មដែលគេរកឃើញនៅលើកោះសូឡូជាផ្នែកមួយនៃប្រជុំកោះជ្វា។ ក្រុមនេះបានប្រជុំគ្នារៀបចំធ្វើការវាយប្រហារ ប៉ុន្តែត្រូវសមត្ថកិច្ចឥណ្ឌូនេស៊ីចាប់ខ្លួនបាន៤នាក់មុនថ្ងៃវាយប្រហារ៕