អូបាម៉ា ប្រាប់ឲ្យសម្តេចសង្ឃ ដាឡៃ ឡាម៉ា បើកការពិភាក្សាជាមួយចិន​

សម្តេចសង្ឃ ដាឡៃ ឡាម៉ា (រូបភាពពី BBC)

មន្ត្រីសេតវិមានបានថ្លែងថាលោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានជួបជា លក្ខណៈឯកជនជាមួយសម្តេចសង្ឃ ដាឡៃ ឡាម៉ា ហើយបានប្រាប់ឲ្យសម្តេចសង្ឃបើកការពិភាក្សាជាមួយចិន។

សម្តេចសង្ឃ ដាឡៃ ឡាម៉ា បានជួបគ្នានៅអាមេរិកជាមួយលោក អូបាម៉ា បើទោះជាមានការជំទាស់ពីភាគីចិនក៏ ដោយ។ ចិនបានប្រកាសច្រានចោលមិនព្រមជួបចរចាណាមួយជាមួយមេដឹកនាំរដ្ឋាភិបាលទីបេនិរទេសនៅក្រៅប្រទេសនេះទេ។

សារព័ត៌មាន BBC ចុះផ្សាយថាសម្តេចសង្ឃ ដាឡៃ ឡាម៉ា បានជួបគ្នាជាច្រើនលើកមកហើយជាមួយលោក អូបាម៉ា នៅសេតវិមានដែលជជែកគ្នាដោយបិទទ្វារ។

អ្នកនាំពាក្យក្រសួងបរទេសចិន លោក Lu Kang បានថ្កោលទោសចំពោះជំនួបរបស់សម្តេចសង្ឃនិងលោក អូបាម៉ា កាលពីថ្ងៃពុធ។ លោកថាការរៀបចំគម្រោងរបស់អាមេរិកឲ្យជួបគ្នានេះជាសញ្ញាខុសឆ្គងដែលឲ្យទីបេផ្តាច់ខ្លួនទទួលឯករាជ្យគឺជាការធ្វើឲ្យអាមេរិកនិងចិនអស់ជំនឿចិត្តលើគ្នាទៅវិញទៅមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ