នគរបាលថៃត្រៀមឃាត់ព្រះចៅអធិការវត្តមានឥទ្ធិពលមួយនៅបាងកក

ព្រះតេជគុណ​ Dhammachayo (រូបភាពពី Reuters)

មន្ត្រីក្រសួងយុត្តិធម៌ថៃបានឲ្យដឹងថានគរបាលកំពុងត្រៀមឆ្មក់ចូលក្នុងវត្តដែលល្បីឈ្មោះនៅភាគខាងជើងទីក្រុងបាងកក ហើយឃាត់ព្រះកាយចៅអធិការវត្តនោះដោយចោទថាជាប់ពាក់ព័ន្ធអំពើពុករលួយនិងលាងលុយកខ្វក់។

វត្តដែលមានទ្រព្យសម្បត្តិច្រើននិងមានឥទ្ធិពលនៅភាគខាងជើងនៃទីក្រុងបាងកក ហើយមានពុទ្ធបរិស័ទគាំទ្រច្រើនគឺវត្ត Dhammakaya សមត្ថកិច្ចកំពុងត្រៀមឃាត់ព្រះកាយព្រះចៅអធិការវត្តនេះគឺព្រះតេជគុណ Dhammachayo។ ព្រះតេជគុណ Dhammachayo មានព្រះជន្ម៧២ព្រះវស្សាកំពុងមានជំងឺប្រចាំកាយ។ សមត្ថកិច្ចចោទព្រះអង្គថាបានប្រព្រឹត្តអំពើពុករលួយនិងលាងលុយកខ្វក់ឬទទួលលុយខុសច្បាប់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះយ៉ាងណាពុទ្ធបរិស័ទដែលគាំទ្រនិងគោរពព្រះអង្គបានច្រានចោលការចោទប្រកាន់នេះ ហើយចាត់ទុកថា នេះគឺជារឿងនយោបាយ។ ព្រះតេជគុណ Dhammachayo ធ្លាប់មានទំនាក់ទំនងល្អជាមួយលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីដែលគេធ្វើរដ្ឋប្រហារបណ្តេញចេញពីតំណែងកាលពីឆ្នាំ២០០៦។

ទោះយ៉ាងណាគម្រោងនៃការឃាត់ព្រះកាយចៅអធិការវត្តនេះកំពុងមានភាពចម្រូងចម្រាសខ្លាំង ព្រោះពុទ្ធបរិស័ទនិងព្រះសង្ឃជាច្រើនចេញមុខរារាំងមិនឲ្យសមត្ថកិច្ចចូលឃាត់ព្រះកាយព្រះអង្គឡើយ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ