ស្រ្តី​ជា​តំណាងរាស្ត្រអង់គ្លេសម្នាក់​រងការបាញ់​សម្លាប់​

លោកស្រី ចូ កូស តំណាងរាស្ត្រអង់គ្លេសដែលត្រូវគេបាញ់សម្លាប់ (រូបភាពពី AFP)

តំណាងរាស្ត្រអង់គ្លេសមួយរូបគឺលោកស្រី ចូ កូស អាយុ៤១ឆ្នាំមានកូនពីរនាក់នៅក្នុងបន្ទុកត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ដួលនៅនឹងដីបង្កការរន្ធត់នៅក្នុងភូមិមួយនៃភាគខាងជើងនៃប្រទេស។

ទីភ្នាក់ការងារសារព័ត៌មាន AFP ចុះផ្សាយថាហេតុការណ៍បាញ់សម្លាប់នេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅលើផ្លូវជាតិទាំងកណ្តាលថ្ងៃ។ ការបាញ់សម្លាប់នេះនៅអំឡុងពេលដែលលោកស្រីធ្វើយុទ្ធនាការឃោសនាក្នុងការបោះឆ្នោតស្ទង់មតិអំពីការបោះឆ្នោតថា តើអង់គ្លេសគួរនៅបន្តជាសមាជិករបស់សភាពអឺរ៉ុបទៀតឬគួរចាកចេញ។

កូស គឺជាអ្នកត្រូវគេបាញ់សម្លាប់ទី១នៅក្នុងតំណែងសម្រាប់តំណាងរាស្ត្រអង់គ្លេសចាប់តាំងពីលោក ឡេន ហ្គោ ដែលត្រូវបានគេបាញ់សម្លាប់នៅក្នុងរថយន្តនៅឆ្នាំ១៩៩០។

មន្ត្រីនគរបាលបានថ្លែងថាក្រោយការបាញ់ប្រហារនោះពួកគេបានឃាត់ខ្លួនបុរសអាយុ៥២ឆ្នាំម្នាក់ដែលជាជនសង្ស័យហើយមានអាវុធនៅជាប់ខ្លួន។

កូស ជាអតីតអ្នកធ្លាប់ជួយការងារកម្មករហើយគាត់ទើបជាប់ឆ្នោតជាតំណាងរាស្ត្រកាលពីឆ្នាំមុន ប៉ុន្តែគាត់បានធ្វើយុទ្ធនាការជំរុញឲ្យរដ្ឋាភិបាលជួយបន្ថែមដល់ជនភៀសខ្លួនស៊ីរីនិង អំពាវនាវឲ្យមានការបោះឆ្នោតរក្សាអង់គ្លេសនៅក្នុងសហភាពអឺរ៉ុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ