ពុទ្ធបរិស័ទថៃរារាំងមិនឲ្យសមត្ថកិច្ចចាប់ព្រះកាយចៅអធិការវត្តដាមម៉ាកាយ៉ា

(រូបភាពពី BBC)

អ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំដើម្បីតវ៉ារារាំងមិនឲ្យសមត្ថកិច្ចថៃឃាត់ព្រះកាយចៅអធិការវត្តពុទ្ធសាសនាដែលមានឥទ្ធិពលមួយនៅភាគខាងជើងនៃទីក្រុងបាងកក ដោយអ្នកគាំទ្រចោទថាការប៉ុនប៉ងឃាត់ព្រះកាយនេះ ជារឿងនយោបាយ។

ព្រះតេជគុណ ដាមម៉ាចាយោ ចៅអធិការវត្តដាមម៉ាកាយ៉ា រងការចោទថាបានលាងលុយកខ្វក់និងបន្លំលួចមូលនិធិរបស់វត្តយ៉ាងច្រើន។

ប៉ុន្តែបើទោះជាសមត្ថកិច្ចត្រៀមកម្លាំងឆ្មក់ចូលចាប់ព្រះកាយចៅអធិការវត្តនេះក៏ដោយ ក៏មិនទាន់បានសម្រេចដែរ ដោយសារតែពុទ្ធបរិស័ទរាប់ពាន់នាក់រារាំងបិទផ្លូវមិនឲ្យសមត្ថកិច្ចចូលក្នុងបរិវេណវត្តបានទេ។

បច្ចុប្បន្នព្រះចៅអធិការវត្តនេះក្នុងព្រះជន្ម៧២ព្រះវស្សាកំពុងស្នាក់នៅក្នុងវត្តគឺព្រះអង្គកំពុងមានជំងឺច្រើនមុខ។ ទោះយ៉ាងណាព្រះអង្គច្រានចោលការចោទប្រកាន់ ហើយហៅការប៉ុនប៉ងចាប់ព្រះកាយព្រះអង្គនេះថា គឺជារឿននយោបាយ។

ក្នុងសេចក្តីថ្លែងការណ៍របស់វត្តបានបញ្ជាក់ថាព្រះអង្គនឹងចូលរួមស្វែងរកដំណោះស្រាយតាមប្រព័ន្ធយុត្តិធម៌ នៅពេលដែលប្រទេសជាតិត្រលប់ទៅការដឹកនាំបែបប្រជាធិបតេយ្យវិញ។ ប្រទេសថៃបានស្ថិតនៅក្រោមការដឹកនាំរបស់ពួកយោធាតាំងពីឆ្នាំ២០១៤មក។ នគរបាលបានផ្អាកការវាយឆ្មក់ចូលក្នុងវត្ត បន្ទាប់ពីពុទ្ធបរិស័ទឡោមព័ទបិទផ្លូវនគរបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ