ពលរដ្ឋឥណ្ឌូនេស៊ី៣៥នាក់ស្លាប់​ដោយសារទឹកជំនន់

(រូបភាពពី Reuters)

ទឹកជំនន់បណ្តាលឲ្យបាក់ដីនៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ីបានបណ្តាលឲ្យមនុស្ស៣៥នាក់ស្លាប់និងមួ យចំនួនទៀតត្រូវជម្លៀសរកទីតាំងមានសុវត្ថិភាព ខណៈផ្ទះជាច្រើនកន្លែងរងការបំផ្លាញ។

សារព័ត៌មាន Channel News Asia ចុះផ្សាយថាជំនន់នោះបានកើនឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនៅពេលភ្លៀងធ្លាក់មួយមេធំនៅលើកោះសំខាន់គឺកោះជ្វា។

កន្លែងដែលមានភ្លៀងធ្លាក់បង្កជាទឹកជំនន់បានបំផ្លាញផ្លូវនិងផ្ទះរាប់ពាន់ខ្នងដោយសារកម្លាំងទឹកហូរនិងបាក់ដី។

របាយការណ៍បឋមរបស់ភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ីបង្ហាញថាចំនួនគ្រោះថ្នាក់នោះបានសម្លាប់មនុស្ស៣៥នាក់ ២៥បាត់ខ្លួន និង១៤នាក់រងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ