បុរសអាយុ១៩ម្នាក់ជាជនជាតិអាមេរិកដើមកំណើតអង់គ្លេសត្រូវសមត្ថកិច្ចអាមេរិកឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះប៉ុនប៉ងបាញ់សម្លាប់លោក ឌូណល ត្រាំ នៅពេលជួបជុំក្នុងយុទ្ធនាការឃោសនា។
នគរបាលបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញថា បុរសដែលប៉ុនប៉ងទាញយកកាំភ្លើងរបស់សមត្ថកិច្ចបាញ់លោក ត្រាំ កាលពីថ្ងៃសៅរ៍នោះគឺឈ្មោះ Michael Sandford។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ការប៉ុនប៉ងបាញ់សម្លាប់នេះធ្វើឡើងនៅក្នុងទីក្រុងឡាសវេហ្គាស ក្នុងរដ្ឋណេវាដា កាលពីថ្ងៃសៅរ៍ពេលដែលលោក ត្រាំ ជួបអ្នកគាំទ្រក្នុងការពេលឃោសនា។
អ្នកនាំពាក្យការិយាល័យមេធាវីនៅទីក្រុងឡាសវេហ្គាសថ្លែងថា សមត្ថកិច្ចបានបញ្ជូន Michael Sandford ទៅឃុំខ្លួនកាលពីថ្ងៃសៅរ៍ដោយខុសនីតិវិធី។
បុរសរូបនេះ បើសិនជាគេរកឃើញថាមានកំហុសនោះអាចប្រឈមនឹងជាប់ពន្ធនាគារ១០ឆ្នាំនិងពិន័យជាប្រាក់ ២៥០ ០០០ដុល្លារ៕