រដ្ឋាភិបាល​បដិសេធ​ការប្រមូល​ពន្ធ​ពី​និស្សិត​មហាវិទ្យាល័យ​

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

រដ្ឋាភិបាល បានបដិសេធទៅនឹងការរិះនៅតាមបណ្ដាញសង្គមថា អាជ្ញាធរបានប្រមូលពន្ធលើអាហារូបករណ៍របស់និស្សិតសកលវិទ្យាល័យអន្តរជាតិ។

ក្នុងលិខិតបំភ្លឺចេញផ្សាយកាលពីថ្ងៃម្សិលមិញ អគ្គនាយកដ្ឋានពន្ធដា នៃក្រសួងសេដ្ឋកិច្ច បាននិយាយថា ច្បាប់សារពើពន្ធរបស់កម្ពុជា ពុំបានកំណត់អំពីការប្រមូលពន្ធលើអាហារូបករណ៍ ដែលត្រូវបានផ្ដល់ដល់និស្សិតនៅតាមសាកលវិទ្យាល័យនោះឡើយ។ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ខ្លួនពុំដែលប្រមូលពន្ធលើករណីនេះទេ។

អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីបំភ្លឺបែបនេះ បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បានចែកចាយបន្តគ្នា នូវលិខិតមួយច្បាប់របស់សាកលវិទ្យាល័យអន្តរជាតិ ដែលតម្រូវឲ្យនិស្សិតបង់ពន្ធ ២០ភាគរយ លើថ្លៃអាហារូបករណ៍។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការបង់ពន្ធ គឺជាបន្ទុករបស់សាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សា ដែលទទួលបានប្រាក់ចំណេញប្រចាំឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ