សារព័ត៌មាន The Star របស់ម៉ាឡេស៊ី បានផ្សាយថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នឹងប្រកាសគណៈរដ្ឋមន្ត្រីថ្មីរបស់លោក នៅថ្ងៃស្អែកនេះ។
សារព័ត៌មាន Channel News Asia បានផ្សាយថា ការរុះរើគណៈរដ្ឋមន្ត្រីនេះ អាចប៉ះពាល់ដល់រដ្ឋមន្ត្រីចំនួន ៤រូប និងអនុរដ្ឋមន្ត្រី ៣រូប។
លោក ណាជីប បានប្រកាសពីផែនការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក បន្ទាប់ពីគណបក្សកាន់អំណាចបានឈ្នះការបោះឆ្នោតនៅរដ្ឋសារ៉ាវ៉ាក់ កាលពីខែមុន។
ទោះជាយ៉ាងណា លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រកន្លងមកថា លោកត្រូវការពេលវេលាបន្ថែមទៀត ដើម្បីគិតគូរអំពីការរុះរើគណៈរដ្ឋមន្ត្រី៕