ស្លាប់​២០​នាក់​របួស​៣០​នាក់​ក្នុង​ករណី​ចាប់​ចំណាប់ខ្មាំង​នៅ​បង់​ក្លា​ដែស​

ពិធីកាន់ទុក្ខ​អ្នក​ដែលត្រូវបានគេ​សម្លាប់(រូបភាពពីបណ្តាញសារព័ត៌មានBBC)

ព័ត៌មានថ្មីបំផុត ដែលផ្សាយដោយសារព័ត៌មាន BBC បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យនេះ ប្រទេសបង់ក្លាដែស បានប្រកាសកាន់ទុក្ខជាតិរយៈពេល ២ថ្ងៃ សម្រាប់មនុស្សដែលត្រូវបានគេសម្លាប់ នៅពេលពួកបះបោររដ្ឋអ៊ីស្លាម បានចាប់មនុស្សនៅក្នុងហាងកាហ្វេមួយកន្លែងនៅទីក្រុងដាកា ធ្វើជាចំណាប់ខ្មាំង។

តួលេខអ្នកស្លាប់ មានដល់ទៅ ២០នាក់ ដោយភាគច្រើនជាជនបរទេស ដែលត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារនោះ។

មន្ត្រីប៉ូលិស ២នាក់ ក៏បានស្លាប់ផងដែរ ហើយមនុស្ស ៣០នាក់ទៀត បានរងរបួស។

BBC បានឲ្យដឹងបន្ថែមថា កងកុម្ម៉ង់ដូរបង់ក្លាដែស បានរំដោះមនុស្ស ១៣នាក់ បន្ទាប់ពីការចាប់ជាចំណាប់ខ្មាំងអស់រយៈពេល ១២ម៉ោង ហើយបានសម្លាប់ខ្មាន់កាំភ្លើង ៦នាក់ និងចាប់ខ្លួនបានមួយចំនួន។

ជនបរទេសដែលត្រូវបានសម្លាប់ មានជនជាតិអ៊ីតាលី ៩នាក់ ជប៉ុន ៧នាក់ អាមេរិកម្នាក់ និងឥណ្ឌាម្នាក់។

កម្លាំងសន្តិសុខបង់ក្លាដែស ក្នុងនោះមានទាំងកងកុម្ម៉ង់ដូផងដែរ បានសម្រេចសម្រុកចូលក្នុងភោជនីយដ្ឋាននោះ ដើម្បីបង្ក្រាបលើខ្មាន់កាំភ្លើង ដែលចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនៅភោជនីយដ្ឋានមួយកន្លែងនៅក្រុងដាកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ