រដ្ឋា​ភិបាល​សិក្សាពីការដំឡើងតម្លៃសំបុត្រ​ចូលទស្សនាប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងទេសចរណ៍នឹងប្រជុំពិភាក្សាពិនិត្យលើលទ្ធភាពក្នុងការដំឡើងថ្លៃបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដើម្បីដាក់ជូនប្រមុខរដ្ឋាភិបាលពិនិត្យនិងសម្រេច។

ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២ កក្កដា ដែលវីអូឌីទើបទទួលបាននៅថ្ងៃអង្គារនេះ គ្រឹះស្ថានអង្គរដែលជាគ្រឹះស្ថានរបស់រដ្ឋក្នុងការគ្រប់គ្រងការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ បានឲ្យដឹងថាភាគីពាក់ព័ន្ធបានសម្រេចប្រគល់ភារៈកិច្ចឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកនាំកិច្ចប្រជុំក្នុងការពិនិត្យលើការដំឡើងថ្លៃបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដើម្បីស្នើដល់រដ្ឋាភិបាលដើម្បីពិនិត្យនិងអនុម័ត។ សេចក្តីប្រកាសបន្តថាភាគីពាក់ព័ន្ធក៏បានអនុម័តសម្រេចលើគំរូបណ្ណសម្រាប់បោះពុម្ពលក់ជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរឆ្នាំ២០១៧ ដោយបណ្ណមួយថ្ងៃពណ៌ខៀវ បណ្ណបីថ្ងៃពណ៌ក្រហមនិងបណ្ណប្រាំពីរថ្ងៃពណ៌ប្រផេះ។ សេចក្តីប្រកាសព័ត៌មានដដែលនោះបានឲ្យដឹងទៀតថាក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦នេះ គ្រឹះស្ថានអង្គរបានប្រមូលចំណូលបានជាង៣១លានដុល្លារអាមេរិក ដោយមានភ្ញៀវបរទេសជាង១លាននាក់។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមាន៣ប្រភេទ ដែលបណ្ណចូលទស្សនាមួយថ្ងៃតម្លៃ២០ដុល្លារ បីថ្ងៃតម្លៃ៤០ដុល្លារនិងប្រាំពីរថ្ងៃតម្លៃ៦០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ