សមាជិកសភារបស់អង់គ្លេសបានដាក់សម្ពាធលើរដ្ឋាភិបាលឲ្យពិនិត្យពីការធានាសិទ្ធិរបស់ប្រជាពលរដ្ឋបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបរស់នៅក្នុងអង់គ្លេសបន្ទាប់ពីអង់គ្លេសចាកចេញ។
គណៈរដ្ឋមន្ត្រីអង់គ្លេសលើកឡើងថាវាគឺជាកំហុសដែលផ្តល់ការធានាដល់ប្រជាពលរដ្ឋផ្សេងៗដែលមិនភ្ជាប់ លក្ខខណ្ឌប្រហាក់ប្រហែលគ្នាជាមួយប្រជាពលរដ្ឋអង់គ្លេសនៅបរទេសនោះ។
ប៉ុន្តែសមាជិកសភាគណបក្សការងារបានបោះឆ្នោតប្រឆាំងនិងគំនិតរបស់រដ្ឋាភិបាលនេះក្នុងសំឡេង២៤៥ទល់នឹង២សំឡេង។ បើតាមសារព័ត៌មាន BBC។
សមាជិកសភាម្នាក់លោក Boris Johnson ដែលបានដឹកនាំយុទ្ធនាការឃោសនាឲ្យមានការបោះឆ្នោតចាកចេញពីអឺរ៉ុបផងនោះក៏បានបោះឆ្នោតប្រឆាំងរដ្ឋាភិបាលដែរ។
លោក Johnson បានគាំទ្រគណបក្សការងារដែលអំពាវនាវឲ្យគណៈរដ្ឋមន្ត្រីត្រូវប្តេជ្ញាក្នុងការរក្សាសិទ្ធិឲ្យពលរដ្ឋមកពីប្រទេសផ្សេងៗដែលជាសមាជិករបស់សហភាពអឺរ៉ុប បើទោះជាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប៕