វៀតណាមនឹងបញ្ជូន​ពលរដ្ឋខ្មែរ២៩នាក់មកកម្ពុជាវិញនៅថ្ងៃស្អែកនេះ

ប្រជាពលរដ្ឋខ្មែរ២៩នាក់នឹងត្រូវបញ្ជូនពីប្រទេសវៀតមកកម្ពុជា ដោយក្រសួងការបរទេសខ្មែរថាពួកគេបានចូលទៅសុំទាននិងលក់ឆ្នោតខុសច្បាប់នៅប្រទេសវៀតណាម។

នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញប្រទេសវៀតណាម បានសហការជាមួយមន្ទីរសង្គមកិច្ចទីក្រុងហូជីមិញ រៀបចំដំណើរមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន២៩នាក់មកប្រទេសកម្ពុជាវិញ។ ក្រសួងបញ្ជាក់ថា៖ “ពលរដ្ឋខ្មែរទាំងនោះ ចំនួន១៩នាក់រស់នៅស្រុកចន្ទ្រា ចំនួន៩នាក់រស់នៅស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀងនិងចំនួន១នាក់ រស់នៅខេត្តត្បូងឃ្មុំ បានចូលមកសុំទាននិងលក់ឆ្នោតខុសច្បាប់នៅទីក្រុងហូជីមិញ ហើយត្រូវអាជ្ញាធរវៀតណាមឃាត់ខ្លួនរក្សាទុកនិងផ្គត់ផ្គង់ អាហារនៅមជ្ឈមណ្ឌលសង្រ្គោះសង្គមទីក្រុងហូជីមិញ”។

បើតាមក្រសួងការបរទេស ប្រជាពលរដ្ឋខ្មែរទាំង២៩នាក់នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៦ តាមច្រកព្រំដែនអន្តរជាតិ ម៉ុកបាយ-បាវិត។

ក្រសួងការបរទេសឲ្យដឹងថាគិតត្រឹមខែកក្កដា ឆ្នាំ២០១៦នេះ ស្ថានអគ្គកុងស៊ុលកម្ពុជាបានរៀបចំមាតុភូមិ-និវត្តន៍របស់ពលរដ្ឋខ្មែរចូលទៅសុំទាននិងលក់ឆ្នោតខុសច្បាប់ ហើយត្រូវអាជ្ញាធរវៀតណាម ឃាត់ខ្លួន សរុបចំនួន១៣៨នាក់(គិតទាំងលើកនេះផង)ដែលភាគច្រើនជាកុមារទៅតាមម្ដាយឬបងមានទីលំនៅជាប់នឹងព្រំដែនវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ