សមាជិកសភាអាល្លឺម៉ង់វាយប្រហារសេចក្តីព្រាងរដ្ឋធម្មនុញ្ញថៃ

(រូបភាពពី euractive)

សមាជិកសភារបស់អាល្លឺម៉ង់បានរិះគន់លើសេចក្តីព្រាងរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលយោធាថៃថា នៅតែប្រមូលផ្តុំអំណាចលើពួកយោធា ខណៈសេចក្តីព្រាងនោះនឹងត្រូវដាក់ធ្វើប្រជាមតិនៅខែសីហាខាងមុខនេះ។

បច្ចុប្បន្នរដ្ឋាភិបាលយោធាថៃកំពុងចេញវិធានការជាច្រើនដើម្បីបង្ក្រាបលើក្រុមដែលហ៊ានរិះគន់លើសេចក្តីព្រាងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែទោះជាយ៉ាងណាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចលនាពលរដ្ឋនៅក្នុងប្រទេសថៃហ៊ានចេញមុខរិះគន់ បានកើនឡើង។

សេចក្តីព្រាងរដ្ឋធម្មនុញ្ញនោះនឹងដាក់ធ្វើប្រជាមតិនៅថ្ងៃទី៧ខែសីហាខាងមុខនេះ។

ក្រុមអ្នកសម្របសម្រួលគណៈកម្មាធិការច្បាប់និងរដ្ឋធម្មនុញ្ញនៅក្នុងសភាអាល្លឺម៉ង់រួម លោក Norbert Röttgen លោក Stefan Liebich និងលោកស្រី Marieluise Beck ពួកគេលើកឡើងថាក្នុងសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃបានបង្ហាញពីការបែងចែកអំណាច តែធាតុពិតនៃខ្លឹមសារអំណាចស្ថិតនៅលើពួកក្រុមយោធាដដែល។ នេះបើតាមគេហទំព័រ euractive៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ