សមត្ថកិច្ចបញ្ជូនជនល្មើសបាញ់លោក កែម ឡី ទៅសាលាដំបូង

បុរស ដែលសមត្ថកិច្ចចាប់បាននិងថាជាខ្មាន់កំាភ្លើងបាញ់សម្លាប់លោក កែម ឡី​

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងថាសមត្ថកិច្ចបានបញ្ជូនជនល្មើសដែលបាញ់លោក កែម ឡី មកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយនៅរសៀលថ្ងៃទី១១នេះ។

លោក លី សុផាណា បានបញ្ចាក់តាមសារអេឡិចត្រូនិចនៅរសៀលថ្ងៃច័ន្ទនេះថា អយ្យការកំពុងធ្វើការបំពេញបែបបទតាមនីតិវិធី។

កាលពីថ្ងៃអាទិត្យម្សិលម៉ិញ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងតិចចំនួន២គ្រាប់នៅក្នុងស្តារម៉ាតនៃការ៉ាស់ស៊ាំងកាល់តិចនៅម្ដុំស្តុបបូកគោកនៅម៉ោងប្រហែល៩ព្រឹកថ្ងៃអាទិត្យ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានមានប្រសាសន៍ថាជនសង្ស័យឈ្មោះ ជួប សម្លាប់ ពិតជាឃាតកពិតប្រាកដដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។

លោកបញ្ជាក់ថាក្រោយហេតុការណ៍ឃាតកម្មប៉ុន្មាននាទីខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ហើយត្រូវបានបញ្ជូនទៅស្នងការរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ