សហជីព៖ កម្មករបីនាក់របួសដោយសារបាក់ពិដានអាគាររោងចក្រ M&V ខេត្ដកំពង់ឆ្នាំង

យ៉ាងហោចណាស់កម្មករចំនួនបីនាក់រងបួសធ្ងន់និងស្រាលដោយសារបាក់ពិដានអាគារនៅរោងចក្រតម្បាញ M&V នៅខេត្ដកំពង់ឆ្នាំង នៅព្រឹកថ្ងៃអង្គការនេះ។

ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រ M&V អ្នកស្រី លួន សំអុល ប្រាប់VODថានៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃនេះ កម្មករចំនួនបីនាក់ក្នុងនោះម្នាក់ជាស្រ្ដីពោះធំ៦ខែផងបានរងរបួសដោយសារបាក់ពិដានសំណង់អាគារសង្កត់លើ នៅរោងចក្រតម្បាញ M&V ក្នុងខេត្ដកំពង់ឆ្នាំង ខណៈពួកគេកំពុងអង្គុយបំរើការងារ។ អ្នកស្រីបន្ដថា កម្មករបីនាក់នោះមានម្នាក់សន្លប់ ដោយសារភ័យខ្លាច ខណៈមានជំងឺប្រចាំកាយគួបផ្សំ។

ករណីនេះអនុប្រធានរដ្ឋបាលរោងចក្រតម្បាញ M&V ក្នុងខេត្ដកំពង់ឆ្នាំងលោក អ៊ុត ឆ័ន្ទៈ លោកទទួលទូរស័ព្ទ ប៉ុន្ដែមិននិយាយ ក្រោយពីប្រាប់ស្ថាប័ន។

ប៉ុន្ដែទោះយ៉ាងណាអ្នកស្រី លួន សំអុល អះអាងថាកម្មករទាំងបីនាក់នោះពួកគាត់បានធូស្រាលវិញហើយ ក្រោយពេលអ្នកស្រីនិងតំណាងរោងចក្របញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ដកំពង់ឆ្នាំង។

បើតាមមន្ដ្រីសហជីព សំណង់អាគាររោងចក្រនោះមានលក្ខណៈល្អធម្មតា ប៉ុន្ដែពិដានរោងចក្រតម្បាញនោះធ្វើពីស័ង្កសីដែលអ្នកស្រីថាមានសភាពទ្រុឌទ្រោមហើយត្រូវទឹកភ្លៀងញឹកញាប់ទើបបណ្ដាលឲ្យដាច់ធ្លាក់លើកម្មករ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ