កូរ៉េខាងជើងបាននិយាយថាខ្លួននឹងកាត់ផ្ដាច់ប្រព័ន្ធទំនាក់ទំនងនៅសេសសល់ចុងក្រោយជាមួយនឹងសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ ដើម្បីតវ៉ាទៅនឹងការដាក់បញ្ចូលមេដឹកនាំ លោក គឹម ជុងអ៊ុន ក្នុងបញ្ជីជនរំលោភសិទ្ធិមនុស្ស។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថាក្រសួងការបរទេសកូរ៉េខាងជើងបានជូនដំណឹងទៅរដ្ឋាភិបាលអាមេរិកថា ខ្លួននឹងបញ្ឈប់ទាំងស្រុងនូវទំនាក់ទំនងទាំងអស់ជាមួយក្រុងវ៉ាស៊ីងតោនតាមរយៈការិយាល័យកូរ៉េខាងជើងនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
ការសម្រេចដូច្នេះ គឺជាភាពតានតឹងថ្មីបំផុតកើតឡើងជាមួយប្រទេសឯកោមួយនេះ ដែលកាលពីថ្ងៃម្សិលមិញ បានគំរាមកំហែងវាយប្រហារសងសឹកទៅលើអាមេរិក បន្ទាប់ពីក្រុងវ៉ាស៊ីងតោននិងក្រុងសេអ៊ូលនិយាយថា ពួកគេនឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅកូរ៉េខាងត្បូង៕