​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​ខួប​៤​ឆ្នាំ​របស់​បក្ស​នៅ​ថ្ងៃទី​១៨​ខែកក្កដា​

លោក​ កឹម សុខា​ និង​លោក ​សម រង្សុី ​កាន់​ដៃគ្នា​ កាលពីពេល​កន្លង​មក

គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងដែលកើតឡើងពីការច្របាច់បញ្ចូលគ្នា រវាងគណបក្សសិទ្ធិមនុស្ស និង គណបក្សសម រង្ស៊ី នឹងរៀបចំខួបនៃការបង្កើតបក្ស៤ឆ្នាំ នៅ ថ្ងៃទី១៨ខែកក្កដានេះ។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ខែកក្កដា បាន បញ្ជាក់ថា គណបក្សនេះនឹងរៀបចំខួប៤ឆ្នាំនេះ នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះ ជាតិនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គណបក្សសង្គ្រោះជាតិ បង្កើតឡើងនៅថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាកន្លែងដែលថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស និង គណបក្សសម រង្ស៊ី ចរចាហើយព្រមព្រៀងច្របាច់បញ្ចូលគ្នា។ មូលហេតុដែលគណបក្សសង្គ្រោះជាតិ ជ្រើសយកថ្ងៃទី១៨ គឺគណបក្សនេះ បញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សត្រៀមចូលរួម ដង្ហែសពលោក កែម ឡី ដែលគម្រោងចាស់គ្រោងហែនៅថ្ងៃទី១៧ខែកក្កដា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ