អាជ្ញាធរទួគីបានចាប់ខ្លួនមនុស្ស៦ពាន់នាក់ បន្ទាប់ពីរដ្ឋប្រហារមិនបានសម្រេច ដោយប្រធានាធិបតីទួគី លោក អឺដូហ្គេន ប្ដេជ្ញាបោសសម្អាតមេរោគដែលបង្ករដ្ឋប្រហារនេះ។ នេះដោយយោងតាមផ្សាយរបស់សារព័ត៌មាន BBC។
សារព័ត៌មាន BBC បានផ្សាយថាលោក អាលី យ៉ាហ្ស៊ីស៊ី ដែលជាជំនួយការយោធាជាន់ខ្ពស់របស់លោក អឺដូហ្គេន ក៏ស្ថិតក្នុងចំណោមមនុស្សដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនផងដែរ។
ចំណែកឯរដ្ឋមន្ត្រីការបរទេសទួគីបាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សាចុងសប្ដាហ៍កន្លងមកនេះ បានកើនឡើងដល់២៩០នាក់ហើយ ដោយក្នុងនោះជាង១០០នាក់គឺជាអ្នកចូលរួមក្នុងរដ្ឋប្រហារ។
កម្លាំងសន្តិសុខបានប្រឈមមុខទៅនឹងការតបតពីក្រុមអ្នករៀបចំផែនការរដ្ឋប្រហារមួយចំនួនដែលកំពុងស្ថិតក្រោមការឃុំខ្លួន។
មន្ត្រីគ្មានអាវុធនិយាយថាការបាញ់ព្រមានត្រូវបានគេធ្វើឡើងនៅឯព្រលានយន្តហោះធំលំដាប់ទី២នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនិងនៅមូលដ្ឋានយោធាស្ថិតក្នុងភាគកណ្ដាលខេត្តខនយ៉ា។
ប្រធានាធិបតីទួគីលោក តាយីប អឺដូហ្គេន បានថ្លែងថាលោកនឹងបន្តបោសសម្អាតមេរោគចេញពីស្ថាប័នរដ្ឋទាំងអស់ ដោយសារតែមេរោគនេះបានរីករាលដាល៕