ក្រុម​ប្រឆាំង​លោក ត្រាំ ផ្ទុះ​ការ​តវ៉ា​នៅ​ក្នុង​សន្និបាត​គណ​បក្ស​សាធារណរដ្ឋ

(រូបភាពពី AFP)

សន្និបាតគណបក្សសាធារណរដ្ឋបានក្លាយទៅជាច្របូកច្របល់នៅថ្ងៃអង្គារនេះ ខណៈដែលគូប្រជែងនឹងលោក ដូណាល់ ត្រាំ និងអ្នកគាំទ្រលោក ត្រាំ បានស្រែកទាំងកំហឹងដាក់គ្នាទៅវិញទៅមក ដែលបានបណ្ដាលឲ្យរំខាន់ដល់ផែនការប្រកាសតែងតាំងលោក ត្រាំ ជាផ្លូវការធ្វើជាបេក្ខជនប្រធានាធិបតីរបស់គណបក្សមួយនេះ។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា សំឡេងជេរប្រមាថ និងស្រែកដៀមដាម បានកើតឡើងពេញសន្និបាទគណបក្សសាធារណរដ្ឋ ដែលរៀបចំធ្វើឡើងនៅទីក្រុង Cleveland ក្នុងរដ្ឋអូហៃយ៉ូ ដែលបង្កឲ្យមានការបែកបាក់គ្នានៅក្នុងចំណោមអ្នកគាំទ្រក្នុងគណបក្សមួយនេះ។

ក្រុមប្រឆាំងលោក ត្រាំ បានស្រែកទាំងកំហឹងថា គណបក្សរបស់ពួកគេ នឹងត្រូវដឹកនាំដោយបុរសម្នាក់ ដែលបានចាត់ទុកជនជាតិម៉ិកស៊ិកជាជនរំលោភផ្លូវភេទ និងប្រកាសហាមឃាត់ជនមូស្លីម។ ពួកគេបានបង្ហាញកំហឹងរបស់ពួកគេ នៅពេលពួកគេមិនត្រូវបានគេផ្ដល់ឱកាសឲ្យបង្ហាញការមិនពេញចិត្តរបស់ពួកគេទៅលើលោក ត្រាំ។

ការតវ៉ាប្រឆាំងនឹងលោក ត្រាំ នេះ បានកើតឡើងចំពេលដែលលោក ត្រាំ កំពុងតែព្យាយាមប្រមូលផ្ដុំការគាំទ្រពីក្រុមអ្នករិះគន់នៅក្នុងគណបក្ស ឲ្យគាំទ្រដល់អភិបាលរដ្ឋ Indiana លោក Mike Pence ធ្វើជាដៃគូនៅក្នុងការយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ