ចិនស្នើឲ្យវៀតណាម​ស៊ើបអង្កេតភាពមិនប្រក្រតីនៅលើលិខិតឆ្លងដែន

អាជ្ញាធរចិនបានស្នើឲ្យវៀតណាមបើកការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះត្រាលើលិខិតឆ្លងដែនរបស់ប្រជាពលរដ្ឋចិនដែលបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។

រូបភាពនោះបង្ហាញពីលិខិតដែលសរសេរពាក្យបួនម៉ាត់នៅលើលិខិតឆ្លងដែនពលរដ្ឋចិនធ្វើដំណើរទៅវៀតណាមនៅលើទំព័រទី២ ហើយភ្ជាប់ផែនទីបន្ទាត់៩កំណាត់របស់ចិន។ បន្ទាត់នោះជាកន្លែងដែលចិនអះអាងថា ជាតំបន់របស់ខ្លួននៅសមុទ្រចិនខាងត្បូង។ តំបន់នោះមានការអះអាងថាប្រសព្វគ្នាជាមួយវៀតណាម ហើយថ្មីៗនេះចិនបដិសេធមិនទទួលការសម្រេចរបស់តុលាការអន្តរជាតិ។

160729-vod-meta-g-gg-China-asks-Vietnam-probe-passpor- slur-

អ្នកទេសចរណ៍ជនជាតិចិនដែលមានឈ្មោះ Zhong បានទៅទស្សនកិច្ចវៀតណាមនៅហូជីមិញថ្លែងថា នាងមានការអន់ចិត្តខ្លាំងណាស់ ចំពោះសេវារបស់មន្ត្រីវៀតណាមធ្វើឲ្យមានបញ្ហាលើលិខិតឆ្លងដែនរបស់គាត់។

ស្ថានកុងស៊ុលចិននៅក្នុងទីក្រុងហូជីមិញបានចេញសេចក្តីថ្លែងការណ៍ថាសកម្មភាពរបស់អាជ្ញាធរវៀតណាមនេះជារឿងអាម៉ាស់និងកំសាកដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិនិងប្រជាជនចិន។ ចិនក៏បានស្នើឲ្យមានការស៊ើបអង្កេតនិងដាក់ទណ្ឌកម្មចំពោះមន្ត្រីដែលប្រព្រឹត្តទង្វើនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ