ពួក​រដ្ឋ​អ៊ីស្លាម​អំពាវ​នាវ​ឲ្យ​សមាជិក​ធ្វើ​ការ​វាយ​ប្រហារ​លើ​រុស្ស៊ី

(រូបភាពពី Reuters)

ក្រុមរដ្ឋអ៊ីស្លាមបានអំពាវនាវទៅសមាជិករបស់ខ្លួនឲ្យអនុវត្តការវាយប្រហារនៅរុស្ស៊ី។ ការអំពាវនាវនេះត្រូវបានធ្វើឡើងតាមរយៈវីដេអូរយៈពេល៩នាទីមួយដែលត្រូវបានបង្ហោះចូលក្នុង YouTube កាលពីថ្ងៃអាទិត្យម្សិលមិញ។

ទីភ្នាក់ងារ Reuters បានផ្សាយថាបុរសពាក់ម៉ាស់មុខម្នាក់ដែលកំពុងបើកបររថយន្តមួយគ្រឿងនៅលើវាលខ្សាច់ បានស្រែកថា៖ «ស្ដាប់ណាលោក ពូទីន យើងនឹងទៅរុស្ស៊ី ហើយសម្លាប់លោកនៅឯផ្ទះរបស់លោក…។ បងប្អូន អនុវត្តតាមជីហាដ ហើយសម្លាប់និងប្រយុទ្ធប្រឆាំងនឹងពួកគេ»។

វីដេអូដែលមានដាក់អក្សរភាសាអង់គ្លេសនោះបានបង្ហាញរូបភាពមនុស្សប្រដាប់ដោយអាវុធវាយប្រហារទៅលើរថក្រោះនិងជំរុំតង់ ហើយប្រមូលយកអាវុធនៅលើវាលខ្សាច់។

គេមិនទាន់អាចបញ្ជាក់ច្បាស់អំពីវីដេអូនោះទេ ប៉ុន្តែលីងរបស់វីដេអូនោះត្រូវបានគេបង្ហោះចូលក្នុងប្រព័ន្ធ Telegram ដែលប្រើប្រាស់ដោយក្រុមបះបោរ។

គេក៏ពុំទាន់ដឹងច្បាស់អំពីមូលហេតុដែលពួករដ្ឋអ៊ីស្លាមកំណត់គោលដៅវាយប្រហារទៅលើប្រទេសរុស្ស៊ីនោះឡើយ ប៉ុន្តែ រុស្ស៊ី និងអាមេរិក កំពុងតែពិភាក្សាគ្នាអំពីការជំរុញទំនាក់ទំនងវិស័យយោធា និងចារកម្ម ប្រឆាំងនឹងពួករដ្ឋអ៊ីស្លាម និងពួកអាល់កៃដា នៅក្នុងប្រទេសស៊ីរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ