មេធាវីការពាក្តីឲ្យលោក សម រង្សី បានពាក្យបណ្តឹងប្រឆាំងសាលក្រមសាលាដំបូងដែលកាត់ឲ្យលោក សម រង្សី ចាញ់ក្តីលោក ហេង សំរិន ក្នុងបទបរិហារកេរ្តិ៍។
លោក សំ សុគង់ មេធាវីការពារក្ដីប្រាប់វីអូឌីថាគោលបំណងក្នុងការប្ដឹងគឺកូនក្ដីរបស់លោកមិនទទួលយកសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនិងចង់ឲ្យសាលាដំបូងពិនិត្យជំនុំជម្រះឡើងវិញ។
លោកបានបញ្ចាក់ថា៖ “ក្រោយពីដាក់ពាក្យនេះហើយ មេធាវីនឹងសិក្សាផ្លូវច្បាប់ជាតិនិងអន្ដរជាតិដូចជារកភស្ដុតាង ដើម្បីដោះបន្ទុកឲ្យកូនក្ដី ដើម្បីធ្វើយ៉ាងណាឲ្យសាលាឧទ្ធរណ៍ ដើម្បីលើកលែងការចោទប្រកាន់ឬក៏ឲ្យរួចពីបទចោទពាក់ព័ន្ធនឹងបរិហារកេរ៍្ត“។
កាលពីថ្ងៃទី២៨កក្កដា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ បានសម្រេចឲ្យមេបក្សប្រឆាំងលោក សម រង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភាលោក ហេង សំរិន និងតម្រូវឲ្យលោក សម រង្ស៊ី បង់ប្រាក់សំណងជំងឺចិត្តដល់លោក ហេង សំរិន ១៥០លានរៀលនិងបង់ពិន័យជូនរដ្ឋ១០លានរៀល៕