តូក្យូ​ជ្រើស​រើស​បាន​អភិបាល​ក្រុង​​ស្ត្រី​ដំបូង​គេ

(រូបភាពពី BBC)

អតីតរដ្ឋមន្ត្រីការពារជាតិអ្នកស្រី Yuriko Koike ត្រូវបានជ្រើសរើសធ្វើជាអភិបាលក្រុងស្ត្រីដំបូងរបស់ទីក្រុងតូក្យូ។

សារព័ត៌មាន BBC បានផ្សាយថាអ្នកស្រី Koike ទទួលបានសំឡេងឆ្នោតជាង២.៩លានសំឡេងនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយបានយកឈ្នះគូប្រជែងរបស់លោកស្រីជាមួយគម្លាតដ៏ធំ។

បញ្ហាសំខាន់មួយដែលអ្នកស្រី Koike នឹងប្រឈមនោះគឺការដោះស្រាយបញ្ហាហិរញ្ញវត្ថុដែលបានប៉ះពាល់ដល់ការត្រៀមខ្លួនរបស់ទីក្រុងទូក្យូសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០។

រឿងអាស្រូវនានាជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានេះបានបង្ខំឲ្យអភិបាលក្រុងពីររូបមកហើយ បានលាលែងចេញពីតំណែង។

អ្នកស្រី Koike អាយុ៦៤ឆ្នាំបានប្រាប់ទៅក្រុមអ្នកគាំទ្រថា អ្នកស្រីនឹងដឹកនាំនយោបាយទីក្រុងតូក្យូតាមបែបថ្មី ដែលពលរដ្ឋទីក្រុងតូក្យូមិនធ្លាប់ឃើញ។

អ្នកស្រី Koike គឺជាសមាជិកនៃគណបក្សប្រជាធិបតេយ្យសេរីរបស់លោកនាយករដ្ឋមន្ត្រី ស៊ិនហ៊្សូ អាបេ ប៉ុន្តែ គណបក្សនេះពុំបានគាំទ្រអ្នកស្រីនោះឡើយ។ ផ្ទុយទៅវិញអ្នកស្រីបានឈរឈ្មោះជាបេក្ខជនឯករាជ្យម្នាក់។

អ្នកស្រី Koike បានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យគែរ ក្នុងប្រទេសអេហ្ស៊ីប និងធ្លាប់ជាអ្នកសារព័ត៌មានទូរទស្សន៍មុននឹងចូលប្រឡូកក្នុងនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ