កូរ៉េ​ខាង​ត្បូង​ថាកូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ថ្មី​ទៀត​នៅ​ព្រឹក​នេះ

(រូបភាពពី AFP)

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងនៅព្រឹកថ្ងៃពុធនេះបានបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីមួយទៀត សំដៅទៅសមុទ្រជប៉ុន ដែលបង្ហាញឲ្យឃើញច្បាស់ពីប្រតិកម្មរបស់ក្រុងព្យុងយ៉ាងទៅនឹងផែនការដាក់ពង្រាយខែលការពារមីស៊ីលរបស់អាមេរិក។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីក្រសួងការពារជាតិកូរ៉េខាងត្បូងដែលបាននិយាយថាគ្រាប់មីស៊ីលនោះត្រូវបានបាញ់ចេញពីភាគខាងលិចនៃទីក្រុងអ៊ុនយ៉ុល នៅម៉ោងប្រហែល៧និង៥០នាទីព្រឹកថ្ងៃពុធនេះឬត្រូវនឹងម៉ោងប្រហែល៦និង៥០នាទីព្រឹកម៉ោងនៅប្រទេសកម្ពុជា។

ការបាញ់សាកល្បងនេះបានកើតឡើងក្រោយពីការបាញ់គ្រាប់មីស៊ីល៣គ្រាប់កាលពីថ្ងៃទី១៩ខែកក្កដាកន្លងមក ដែលនោះគឺជាអ្វីដែលក្រុងព្យុងយ៉ាងប្រកាសគំរាមទៅលើកូរ៉េខាងត្បូង។

ក្រុងព្យុងយ៉ាងបានសាកល្បងគ្រាប់មីស៊ីលជាបន្តបន្ទាប់នៅឆ្នាំនេះ ដែលប្រឆាំងទៅនឹងទណ្ឌកម្មអង្គការសហប្រជាជាតិ ហើយប្ដេជ្ញាវាយប្រហារសងសឹកទៅនឹងផែនការដាក់ពង្រាយខែលការពារមីស៊ីលរបស់អាមេរិកនៅកូរ៉េខាងត្បូង។

សេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិបានហាមឃាត់កូរ៉េខាងជើងមិនឲ្យអភិវឌ្ឍបច្ចេកវិទ្យាគ្រាប់មីស៊ីលនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ