មន្ត្រីភូមាម្នាក់និយាយថា ប្រទេសនេះ រំពឹងថានឹងទាក់ទាញភ្ញៀងទេសចរបាន ៧.៥លាននាក់ នៅត្រឹមឆ្នាំ២០១៩ ខណៈដែលប្រទេសធ្លាប់ស្ថិតក្រោមរបបយោធាមួយនេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់នៅតំបន់អាស៊ីអាគ្នេយ៍។
ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ប្រទេសមួយនេះ ធ្លាប់ស្ថិតនៅឯកោក្រោមរបបគ្រប់គ្រងរបស់ពួកយោធា ប៉ុន្តែ ភ្ញៀវទេសចរបរទេស បានសម្រុកចូលទៅប្រទេសនេះ ចាប់តាំងពីភូមាបានបើកទ្វាររបស់ខ្លួន កាលពីឆ្នាំ២០១១ តាមរយៈការអញ្ចើញតារាចម្រៀងល្បីៗ ដូចជានាង Beyonce និង Jay Z ឲ្យទៅសម្ដែងនៅទីនោះ ដែលជាសារបង្ហាញថា ប្រទេសនេះបើកចំហរចាំទទួលភ្ញៀវទេសចរ។
AFP បានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់នៅក្រសួងទេសចរណ៍ និងសណ្ឋាគាររបស់ភូមា លោក Tint Thwin ដែលបាននិយាយថា នៅឆ្នាំនេះ ភូមានឹងទទួលបានភ្ញៀវទេសចរ ៥.៥លាននាក់ ពោលគឺបានកើនឡើងជិត ១លាននាក់ ធៀបទៅនឹងឆ្នាំ២០១៥កន្លងមក។
មន្ត្រីទេសចរណ៍រូបនេះ និយាយថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងដល់ ៧.៥លាននាក់ នៅក្នុងរយៈពេល ៣ឆ្នាំក្រោយ៕