ស្ថានទូត​អាមេរិក​នៅ​ថៃ​ព្រមាន​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រុង​ប្រយ័ត្ន​បញ្ហា​សន្តិសុខ​ថ្ងៃ​ប្រជា​មតិ

(រូបភាពពី Bangkok Post)

ស្ថានទូតអាមេរិកនៅថ្ងៃពុធនេះបានចេញសារព្រមានមួយ ដោយបានណែនាំពលរដ្ឋអាមេរិកឲ្យគេចចេញពីក្រុមមហាជននិងការតវ៉ានានាចំពោះការបោះឆ្នោតប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មីរបស់ថៃនៅថ្ងៃអាទិត្យខាងមុខនេះ។

សេចក្ដីប្រកាសណែនាំរបស់ស្ថានទូតអាមេរិកប្រចាំប្រទេសថៃបាននិយាយថាពលរដ្ឋអាមេរិកត្រូវបានណែនាំឲ្យប្រុងប្រយ័ត្ននិងតាមដានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនិងសារព័ត៌មានក្នុងប្រទេសថៃ។

ស្ថានទូតអាមេរិកបានណែនាំពលរដ្ឋអាមេរិកឲ្យគេចចេញពីកន្លែងបាតុកម្ម កន្លែងប្រមូលម្ដុំធំៗ ឬកន្លែងប្រតិបត្តិការសន្តិសុខ ហើយអនុវត្តតាមសេចក្ដីណែនាំនិងវិធានការនានា ចេញដោយអាជ្ញាធរមូលដ្ឋាន។

សារព្រមាននេះបានកត់សម្គាល់ថា ក្រុមមន្ត្រីសន្តិសុខបានសិទ្ធិអំណាចយ៉ាងខ្លាំងក្នុងការឆែកឆេរបុគ្គលណាម្នាក់ ក្នុងនោះរួមទាំងជនបរទេសផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ